ជនដៃដល់ដែលប៉ងរំលោភស្រ្តីកម្មការនីរោងចក្រមិនបានសម្រេច សម្លាប់បំបិតមាត់យ៉ាងសាហាវឃោឃៅ ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យ ឃាត់ខ្លួនបានហើយ….


រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ លោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យបានប្រាប់អ្នកសាព័ត៌មាននៅយប់ថ្ងៃកើតហេតុដដែលនេះថាបន្ទាប់ពីទទួលដំណឹងថា មាន

នារីម្នាក់ត្រូវគេសម្លាប់ស្លាប់ទាំងអាក្រាតកាយនៅបន្ទប់នៃផ្ទះជួលស្ថិតនៅភូមិទ្រា៤ ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ នោះ ដោយក្រោមការបញ្ជាពី នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ

បានដឹកនាំកម្លាំងជំនាញចាប់បានហេីយជនដៃដល់បន្ទាប់ ពីព្យាយាមរត់ក្រោយធ្វើសកម្មភាពរួចប៉ុន្មានម៉ោង។
លោក អធិការបានប្រាប់ថា ជនរងគ្រោះឈ្មោះ ស៊ាត ស៊ន ភេទ ស្រីអាយុ ២៨ឆ្នាំ ជាកម្មការនីរោងចក្រ មានស្រុកកំណើតនៅភូមិ ចារ ឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង ហើយនារីរងគ្រោះខាងលើរូបនេះ គឺត្រូវបានជនដៃដល់វាយ និងយកកាំបិតចាក់។


គួរបញ្ជាក់ផងដែរថានៅថ្ងៃស្អែកនេះលោកម៉េង វិមានតារាអធិការ នគរបាលខណ្ឌមានជ័យ នឹងនាំជនសង្ស័យធ្វើត្រាប់តាម បង្ហាញ នៅចំពោះមុខក្រុមអ្នកសារព័ត៌មាន និងបង្ហាញជាសាធារណៈ។សូមអរគុណ

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram