កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលទាំង៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង…
ខេត្តកោះកុង៖ កាលពីថ្ងៃសៅរ៍ ៤កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១១ៈ៤០នាទី កម្លាំងផ្នែកប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលទាំង៣ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកវរសេនីឯក យស់ ចាន់វិចិត្រ អធិការនគរបាលក្រុង នឹងមានការសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះបង្ក្រាបករណីគ្រឿងញៀននៅចំណុចផ្ទះជួលមួយកន្លែងស្ថិតក្នុងភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ

បានឃាត់ខ្លួនជនសង្ស័យ២នាក់ប្រុស និង ដកហូតវត្ថុតាងមួយចំនួនរួមមាន៖
ជញ្ជីងថ្លឹងថ្នាំញៀន ១គ្រឿង ម៉ូតូ២គ្រឿង (សង ១គ្រឿង, វេវ ១គ្រឿង)
ឧបករណ៍សម្រាប់ជក់ថ្នាំញៀន និង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន ១.ឈ្មោះ ផាន ចាន់ដារ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបមិនពិតប្រាកដ មានលំនៅទីភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ២.ឈ្មោះ សួន សុខលាភ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

ក្រោយមកកម្លាំងយើងបានបន្ដធ្វើការឆែកឆេរផ្ទះមួយកន្លែងទៀតនៅចំណុចភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ឃាត់ខ្លួនជនសង្ស័យបាន១នាក់ទៀត ឈ្មោះ មាស ព្រឹក ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ និងដកហូតបានវត្ថុតាងមួយចំនួនរួមមាន៖ ម្ស៉ៅក្រាមសថ្លាសង្ស័យសារធាតុញៀនចំនួន៤កញ្ចប់
ម៉ូតូ២គ្រឿង (FZ ១គ្រឿង, Zoomer ១គ្រឿង) ឧបករណ៍សម្រាប់ជក់ថ្នាំញៀន និង ថង់សម្រាប់វេចខ្ចប់ថ្នាំញៀនមួយចំនួន
ករណីនេះកម្លាំងយើងបានកសាងសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្តរតាមនីតិវិធីច្បាប់។



