ករណីអគ្គិសភ័យភ្លើងឆេះរោងដាក់ក្រណាត់សម្រាប់ស្ងោរនំអាកោ ត្រូវបាន…

កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងសាប និងប្រជាពលរដ្ឋជួយពន្លត់បានទាន់ពេលវេលា
ខេត្តតាកែវ ៖ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃអាទិត្យ ៥ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី ២៣ ខែ សីហា ឆ្នាំ ២០២០ វេលាម៉ោង ១២ : ៤០ នាទីថ្ងៃត្រង់ ។


ករណីអគ្គិសភ័យភ្លើងឆេះរោងដាក់ក្រណាត់សម្រាប់ស្ងោរនំអាកោ ត្រូវបាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ត្រពាំងសាប និងប្រជាពលរដ្ឋជួយពន្លត់បានទាន់ពេលវេលា ខណៈពេលម្ចាស់មិននៅ ហើយស្ងោរនំអាកោ ។ ក្រោមការបញ្ជាផ្ទាល់ពីវរសេនីយ៍ទោ ឆាយ កែវមុន្នី អធិការនគរបាលស្រុកបាទី កម្លាំងនគរបាលស្រុក បានចុះអន្តរាគមន៍ករណីអគ្គិភ័យ (ភ្លើងឆេះរោងដាក់ក្រណាត់សម្រាប់ស្ងោរនំអាកោ) របស់ឈ្មោះ អ៊ុច ថុន (ប្តី) និងប្រពន្ធឈ្មោះ ប៉ិច សត់ នៅភូមិ ស្តុកប្រិយ៍ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។ រោងដែលរងការឆាបឆេះ មានទំហំ៖ ៣m x ៥m ធ្វើអំពីឈើ ជញ្ជាំងស័ង្កសី ដំបូលប្រកស័ង្កសី ។
សម្ភារៈខូចខាតរួមមាន ៖ កម្ទេចក្រណាត់ប្រហែល ២តោន បង្អួចឈើ ២ វង់ ។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram