លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥៨ គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក…

នៅព្រឹកថ្ងៃចន្ទ ៦កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០
លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមន បានអញ្ជើញជាអធិបតីក្នុងពិធីចែកអំណោយសប្បុរធម៌ជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ៥៨ គ្រួសារ ដែលរស់នៅក្នុងសង្កាត់បឹងត្របែក ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ លោក-លោកស្រីប្រធាន-អនុប្រធានការិយាល័យ-អង្គភាពពាក់ព័ន្ធ រដ្ឋបាលសង្កាត់បឹងត្របែក និងមន្ត្រីនៃរដ្ឋបាលខណ្ឌចំការមន។


អំណោយដែលទទួលបានក្នុង ០១ គ្រួសាររួមមាន៖ អង្គរ ១ប៉ាវ ទម្ងន់ ១០គីឡូក្រាម, គ្រឿងបរិភោគចំនួន ០១កញ្ចប់(ស្ករស, អំបិល, មី, ទឹកត្រី, ទឹកស៊ីអ៉ីវ, ត្រីខ, សាប៊ូលាងដៃ, ទឹកអាល់កុល, ម៉ាស)។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram