ការបកស្រាយបំភ្លឺអំពីការយល់ច្រឡំចំពោះមន្ទីរពេទ្យសម្ភពសោភា ពីបញ្ហាគ្រួសារទារកដែលបានស្លាប់….

(ភ្នំពេញ)÷នៅវេលាម៉ោង ១១.៣០នាទីថ្ងៃត្រង់ថ្ងៃទី ២៣ ខែសីហាឆ្នាំ ២០២០ មានរឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ គឺស្ត្រីម្នាក់បានមកសម្រាលកូននៅមន្ទីរពេទ្យសម្ភពសោភា ដែលមានទីតាំងតាមបណ្ដោយផ្លូវ ១២៥ សង្កាត់វាលវង់ខណ្ឌ ៧មករា រាជធានីភ្នំពេញ តាំងពីថ្ងៃទី ២២ ខែសីហាឆ្នាំ ២០២០ វេលាម៉ោង ១២ ថ្ងៃត្រង់ ពេលមកដល់ភ្លាមក៏ប្រគល់ឯកសារឆ្លុះអេកូទៅឲ្យខាងមន្ទីរពេទ្យ ហើយគ្រូពេទ្យក៏បានពិនិត្យ ហើយបញ្ជាក់ថា អាចសម្រាកពេទ្យបានរង់ចាំពេលសម្រាល មិនបានប៉ុន្មានម៉ោងផងស្ត្រីជាម្ដាយក៏ឈឺពោះសម្រាល តែជាអកុសលទារកក៏បានស្លាប់ក្រោយសម្រាលរួច។


តាមការបញ្ជាក់របស់លោកគ្រូពេទ្យពេទ្យបានឲ្យដឹងថា ទារកមានសុខភាពខ្សោយតាំងពីនៅក្នុងពោះ ស្ទើរខែ ស្ទើរគីឡូ ១៨០០g ហើយក្រុមគ្រូពេទ្យព្យាយាមសង្គ្រោះទារកយ៉ាងយកចិត្តទុកដាក់អស់ពីសមត្ថភាពតែដោយសារស្ថានភាពទារកធ្ងន់ធ្ងរពីកំណើតមិនអាចជួយសង្គ្រោះបានទេ។ដំបូងឡើយក្រុមគ្រួសារមានការមិនពេញចិត្តនិងខឹងសម្បារចំពោះគ្រូពេទ្យយ៉ាងខ្លាំង ក៏ស្នើសុំឲ្យខាងអ្នកសារព័ត៌មានជួយផ្សព្វផ្សាយរឿងរបស់គាត់ផង ក្រោយពីខាងសារព័ត៌មានបានធ្វើការផ្សព្វផ្សាយក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់មកខាងក្រុមវេជ្ជបណ្ឌិតក៏ចេញមកបកស្រាយពន្យល់ប្រាប់អ្នកសារព័ត៌មានក៏ដូចជាក្រុមគ្រួសាររបស់ទារកពីបច្ចេកទេស ក៏ដូចជាបញ្ហាដែលកើតមានឡើង គឺដោយសារកូនគាត់មានសុខភាពខ្សោយតាំងពីនៅក្នុងពោះ ស្ទើរខែ ស្ទើរគីឡូ និង ស្គមស្វិត ឈឺពោះសម្រាលលឿនពេក ទើបស្លាប់យ៉ាងដូច្នេះ ក្រុមគ្រូពេទ្យព្យាយាមជួយសង្គ្រោះអស់ពីសមត្ថភាពហើយ។


ក្រោយពីស្ដាប់ការពិភាក្សានិងពន្យល់ណែនាំពីហេតុផលយ៉ាងច្បាស់ពីគ្រូពេទ្យជំនាញអំពីមូលហេតុដែលបណ្ដាលឲ្យមានបញ្ហានេះកើតឡើង ក្រុមគ្រួសាររបស់ទារកបានសំរេច ធ្វើជាលិខិតកិច្ចសន្យាយល់ព្រមបញ្ចប់ការតវ៉ាទាំងស្រុង ព្រមទាំងធ្វើការបកស្រាយអំពីការយល់ច្រឡំដែលធ្វើឱ្យប៉ះពាល់ទៅដល់មន្ទីរពេទ្យសម្ភពសោភាផងដែរ ហើយក៏ទទួលយកនូវការឧបត្ថម្ភចូលរួមរំលែកទុក្ខពីមន្ទីរពេទ្យសម្ភពសោភាដែលបានផ្ដល់ជូនក្រុមគ្រួសារទារកដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram