ចុះល្បាតដល់ចំណុចកំបោរ ជួបប្រទះទូកបណ្តែតមងចំនួនពីរទូក ក៏បានឃាត់ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យគាត់បណ្តែតនៅថ្ងៃក្រោយទៀត និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ…

រាជធានីភ្នំពេញ៖ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានុរក្សតំបន់រ៉ាមសារ បានសហការជាមួយប៉ុស្តិ៍រដ្ឋបាលឃុំកោះស្នែង និងសហគមន៍នេសាទភូមិកោះស្នែង ចុះល្បាតដល់ចំណុចកំបោរ ជួបប្រទះទូកបណ្តែតមងចំនួនពីរទូក ក៏បានឃាត់ ធ្វើកិច្ចសន្យាបញ្ឈប់មិនឲ្យគាត់បណ្តែតនៅថ្ងៃក្រោយទៀត និងអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។


នៅថ្ងៃដដែលនេះ លោកប្រធានស្នាក់ការរងស្ពង់ បានដឹកនាំមន្ត្រីចុះល្បាតក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់ ភូមិសាស្រ្ត ស្រុកថាឡាបរិវ៉ាត់ ដល់ចំណុចខាងកើតអូរស្ពង់ ហើយក្រុមការងារបានដាក់ប៉ានណូស្ដីពីទីតាំងដីព្រៃត្រូវបានដកហូតទុកជាសម្បត្តិរដ្ឋ បានចំនួន១ស្លាក។ ជាមួយគ្នានេះ នៅចំណុចអូរសោម ក្រុមការងារ បានប្រទះឃើញសត្វសំពោចចំនួន១ក្បាល ដែលជនល្មើសបានទម្លាក់ទុកចោល និងបានព្រលែងចូលព្រៃវិញផងដែរ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram