បុរសជនជាតិចិនម្នាក់បើករថយន្តម៉ាកនីសាន់បត់មិនប្រយ័ត្នជ្រុលទៅបុកជាមួយរម៉កបណ្តោលអោយបុរសម្នាក់រងរបួសបាក់ភ្លៅ…
ភ្នំពេញ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៤និង០៥ថ្ងៃទី២០ខែសីហាឆ្នាំ ២០២០ស្ថិតនៅតាមបណ្តោយផ្លូវ២១៧
សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថាមុនពេលកើតហេតុគេឃើញបុរសម្នាក់បើករម៉ក គ្មានស្លាកលេខ បើកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីជើងមកត្បូងដោយមកដល់ផ្លូវបត់ចូលក្រុមហ៊ុនលាយសីុម៉ង់ ក៍ឃើញបុរសជនជាតិចិនបើករថយន្តបត់មិនប្រយ័ត្នជ្រុលទៅបុករម៉កពេញទំហឹងបណ្តោលអោយបុរសម្នាក់រងរបួសបាក់ភ្លៅ

រថយន្តម៉ាកនីសាន់ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ2AJ9747 ក៏ជ្រុលទៅបុកជាមួយរម៉កបណ្ដាលឱ្យរងការខូចខាត
រថយន្តម៉ាកនីសាន់ ខូចខាតផ្នែកខាងមុខយ៉ាងដំណំ៕

ភ្លាមៗនោះដែរសមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុនិងបានរាយការណ៍មកសមត្ថកិច្ចជំនាញអធិការខណ្ឌដង្កោបានចុះទៅវាស់វែងយករថយន្តនិងរម៉កមកដាក់គៀនខាងដើម្បីឲ្យភាគីទាំងសងខាងនិយាយគ្នាមួយជំហាន។


