បើកគោយន្ដលឿន វាក់ម៉ូតូ ក្រឡាប់ផ្ងារជើងទ្រមេឃ…

ខេត្តសៀមរាប៖ គោយន្តកែច្នៃ១គ្រឿង បានបើកបោះពួយយ៉ាងលឿន គេចពីម៉ូតូ ធ្លាក់ចូលប្រឡាយក្រឡាប់ផ្ងារជើងទ្រ បង្កឲ្យភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង១២ និង២០នាទីរសៀល ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ នៅតាមប្រឡាយទឹកទំនប់ខ្សាក ស្ថិតក្នុងឃុំខ្វាវ ស្រុកជីក្រែង។

ប្រភពព័ត៌មាន បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកគោយន្ដកែច្នៃ ក្នុងល្បឿនលឿន។ លុះពេលគាត់បើកមកដល់ចំណុចកើតហេតុ ក៏វាក់នឹងអ្នកជិះម៉ូតូ ទើបគាត់កាច់ចង្កូតគេច បណ្ដាលឲ្យធ្លាក់ចូលក្នុងប្រឡាយ ក្រឡាប់ផ្ងារជើងតែម្ដង។ រីឯម្ចាស់គោយន្តច្នៃ ឈ្មោះ ធូ មានលំនៅឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ពាក់ស្លាកលេខ1757 ពណ៌ខៀវលាយត្រួយចេក។

ទោះជាយ៉ាងណា នៅក្នុងហេតុការណ៍នោះ មិនមានអ្នកណាម្នាក់រងរបួសទេ ដោយសារលោតចេញទាន់។ បន្ទាប់មក ម្ចាស់គោយន្ត បានទាក់ទងហៅរថយន្តមកស្ទូច យកទៅជួសជុលដោយខ្លួនឯង៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram