ខ្សែប្រយុទ្ធ Depay ដែលមានរបួស និងកីឡាករវ័យជំទង់ ត្រូវបានជ្រើសរើសចូលក្រុមហូឡង់ សម្រាប់ព្រឹត្តិការណ៍ World Cup
(អេមស្ទឺដេម)៖ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិហូឡង់ លោក Louis van Gaal បានដាក់បញ្ចូលខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Memphis Depay និងកីឡាករយុវជនដែលមិនធ្លាប់ជាប់ក្នុងក្រុមជម្រើសជាតិ Xavi Simons នៅក្នុងក្រុមបុរស ២៦រូបរបស់លោកសម្រាប់ព្រឹត្តិការណ៍ World Cup ប៉ុន្តែមិនមានវត្តមានអ្នកចាំទីជើងចាស់ Jasper Cillessen នោះទេ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។
Depay មិនទាន់បានចូលប្រកួតនោះទេចាប់តាំងពីរងរបួសនៅអំឡុងពេលប្រកួតលីគ Nations League របស់ក្រុមហូឡង់ប៉ះក្រុមប៉ូឡូញ កាលពីថ្ងៃទី២២ ខែកញ្ញា ហើយបានលេងតិចជាង ១៥០នាទីសម្រាប់ក្លិប Barcelona ក្នុងរដូវកាលនេះ។
ដោយឡែកកីឡាករវ័យ ១៩ឆ្នាំ Xavi Simons ដែលបានធ្វើឲ្យមានការចាប់អារម្មណ៍ខ្លាំង ចាប់តាំងពីការផ្លាស់របស់លោកពីក្លិប Paris St. Germain ទៅកាន់ក្លិប PSV Eindhoven ក្នុងរដូវក្តៅនេះ ដោយបានស៊ុតបញ្ចូលទី ៨គ្រាប់ ក្នុង ១៣ប្រកួតក្នុងលីគ៕






