អភិបាលខេត្តប៉ៃលិន យកអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចែកជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ និងមានជីវភាពខ្វះខាត ជិតមួយពាន់គ្រួសារ

(ប៉ៃលិន)៖ លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បាននាំយកនូវអំណោយមនុស្សធម៌ របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត និងទទួលរងគ្រោះទឹកជំនន់ ជិតមួយពាន់គ្រួសារ នៅទូទាំងខេត្តប៉ៃលិន។
កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងរាស្ត្រ ប្រធានក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត និងមន្ត្រីសមត្ថកិច្ចផងដែរ។ អំណោយដែលផ្តល់ជូនប្រជាពលរដ្ឋនាពេលនេះ រួមមាន អង្ករ គ្រឿងឧបភោគបរិភោគ សម្លៀកបំពាក់ និងថវិកាមួយចំនួន៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram