ប៉ាណាម៉ា នឹងជួបកាតា និងអារ៉ាប៊ីសាអូឌីត ក្នុងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ នៅខែក្រោយ

(ប៉ាណាម៉ា)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា នឹងប្រកួតលក្ខណៈមិត្តភាពអន្តរជាតិជាមួយក្រុមកាតា និងអារ៉ាប៊ីសាអូឌីតនៅខែក្រោយ។ នេះបើតាមការប្រកាសពីសហព័ន្ធបាល់ទាត់ប៉ាណាម៉ា (FEPAFUT) ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មានស៊ិនហួ នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

ក្រុមប៉ាណាម៉ា នឹងជួបជាមួយក្រុមកាតានៅទីក្រុង Marbella របស់អេស្ប៉ាញ នៅថ្ងៃទី០៥ ខែវិច្ឆិកា ហើយប៉ះអារ៉ាប៊ីសាអូឌីតនៅទីក្រុង Abu Dhabi ៥ថ្ងៃបន្ទាប់។
ក្រុមប៉ាណាម៉ា ដែលដឹកនាំដោយលោក Thomas Christiansen ក៏នឹងត្រូវប្រកួតជាមួយក្រុមកាមេរូនផងដែរនៅទីក្រុង Abu Dhabi នាថ្ងៃទី១៨ ខែវិច្ឆិកា ជាការប្រកួតមួយដែលត្រូវបានបញ្ជាក់ដោយ FEPAFUT កាលពីដើមខែនេះ។
ប៉ាណាម៉ា បានខកខានកៅអីសម្រាប់ការប្រកួត World Cup ក្នុងឆ្នាំនេះនៅប្រទេសកាតា ដោយបានបញ្ចប់នៅចំណាត់ថ្នាក់ទី៤ ក្នុងការប្រកួតជម្រុះប្រចាំតំបន់អាមេរិកខាងជើង អាមេរិកកណ្តាល និងការ៉ាប៊ីន។
ដោយឡែកកាតា អារ៉ាប៊ីសាអូឌីត និងកាមេរូន បានឡើងទៅប្រកួតក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ដែលនឹងលេងនៅកាតាចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូខាងមុខ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram