ក្លិប Verona ដែលរងការគម្រាមកំហែងកាត់ចេញពី Serie A បានតែងតាំងលោក Bocchetti ជាគ្រូបង្វឹកថ្មី
(វីរ៉ូណា)៖ ក្លិបអ៉ីតាលី Hellas Verona បានតែងតាំងអតីតកីឡាករ Salvatore Bocchetti ជាគ្រូបង្វឹកថ្មីរបស់ពួកគេ បន្ទាប់ពីបានចែកផ្លូវគ្នាជាមួយលោក Gabriele Cioffi។ នេះបើតាមការប្រកាសពីក្លិបដែលរងការគម្រាមកំហែងកាត់ចេញពីលីគកំពូល Serie A ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។
Verona បានបណ្តេញលោក Cioffi ចេញពីតំណែងកាលពីថ្ងៃអង្គារ បន្ទាប់ពីពួកគេបានរងបរាជ័យជាលើកទី៦ នៅក្នុងលីគដោយបានចាញ់ ២-១ ក្រោមថ្វីជើងក្រុម Salernitana។ បច្ចុប្បន្នក្លិបកំពុងស្ថិតនៅចំណាត់ថ្នាក់ទី១៨ ក្នុងតារាងលីគ ដោយមាន ៥ពិន្ទុបន្ទាប់ពីលេង ៩ប្រកួត។
Bocchetti ធ្លាប់បានលេងឲ្យក្លិបជាច្រើននៅអំឡុងពេលអាជីពជាកីឡាករ ក្នុងនោះរួមទាំងក្លិប Verona ព្រមទាំងក្លិបរុស្ស៊ី Rubin Kazan និងក្លិប Spartak Moscow ផងដែរ។
បន្ទាប់ពីចូលនិវត្តន៍ពីកីឡាករ លោកបានក្លាយជាផ្នែកមួយនៃបុគ្គលិកគ្រូបង្វឹកក្រុមជម្រើសដំបូងរបស់ក្លិប Verona ហើយក៏ជាអ្នកចាត់ការក្រុមយុវជនរបស់ក្លិបផងដែរ៕



