ចោរកាត់សោរទ្វារ តូប ចូលលួចយកទូរសព្ទ័ជាង ១០០ គ្រឿងនៅផ្សារក្រុងកំពង់ចាម…

ខេត្តកំពង់ចាម ៖ ហេតុការណ៍នេះកើតឡើងកាលពី វេលា ម៉ោងប្រមាណ ជាង១២ យប់ រំលង អធ្រាត្រ ឈាន ចូល ថ្ងៃ ទី ៦ សីហា ឆ្នាំ២០២០ នៅផ្សារកំពង់ចាម។

តាមប្រភពពី សមត្ថកិច្ចមូលដ្ឋាន បានប្រាប់ ឲ្យ ដឹង ថា តូប លក់ ទូរ ស័ព្ទ មួយកន្លែងដែលត្រូវក្រុមជនសង្ស័យធ្វើសកម្មភាពគាស់ចូលលួចទូរស័ព្ទ ខាងលើ នេះ យីហោ ជា សុផល ស្ថិត ក្នុងភូមិ ទី ១២ សង្កាត់ កំពង់ចាម មាន ម្ចាស់ ឈ្មោះ រិ ន សុក ខី ភេទ ស្រី អាយុ ៣៣ ឆ្នាំ នៅ ភូមិ ទី ១ សង្កាត់ វាលវង់ ក្រុង កំពង់ចាម ខេត្តកំពង់ចាម ។

សមត្ថកិច្ច មូលដ្ឋាន ប្រាប់ បន្ត ថា នៅពេល ម្ចាស់ តូប ចេញពីផ្ទះ មក ដល់ តូប របស់ ខ្លួននាព្រឹកថ្ងៃទី ៦ សីហា នោះ ស្រាប់តែ ឃើញ ទ្វារ របើក សោ រ និង បាត់ ទូរ ស័ព្ទ នៅ ក្នុង ទូ ក៏ ប្រញាប់ រាយការណ៍ មក សមត្ថកិច្ច ជា បន្ទាន់ ដើម្បី ឱ្យចុះមកពិនិត្យ ។


តាម ប្រភពដដែលបានបន្ត ថា ក្រោយ ពី ទទួល បាន ព័ត៌មាន ខាងលើ នោះ ភ្លាម លោក អធិការ នគរបាល ក្រុង កំពង់ចាម បាន ចាត់ ឲ្យ កម្លាំង ជំនាញ ព្រហ្មទណ្ឌ សហការ ជាមួយ កម្ល ជំនាញ បច្ចេកទេស វិទ្យាសាស្ត្រ នៃ ស្នងការដ្ឋាន នគរបាល ខេត្ត ចុះ ធ្វើការ ត្រួតពិនិត្យ កន្លែង កើតហេតុ ឃើញ ស្នាម គាស់ ទ្វារ តូប ជ្រុង ខាងកើត ជាមួយ នោះ ក៏ មាន សម្ភារៈ បាត់បង់ រួម មាន ទូរស័ព្ទ ជាច្រើន ប្រភេទ អស់ ចំនួន ១១០ គ្រឿង ។

ម្ចាស់ តូប មាន ជំនឿ មុតមាំ លើ សមត្ថកិច្ច ថា មិនយូរ ប៉ុន្មាន នោះ ទេ អាច នឹង ស្រាវជ្រាវ រក ឃើញ ក្រុមជនសង្ស័យ គាស់ តូប របស់ គាត់ ជាក់ ជា មិន ខានឡើយ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram