ក្តៅៗឈើចងជាក្បូនជិត១០ក្បូនត្រូវបានបង្រ្កាប…

មណ្ឌលគិរីៈ ឈើចងជាក្បូនជិត១០ក្បូនដែលក្រុមជនខិលខូចលួចចងទម្លាក់ក្នុងទឹកអូរហ៊ុចដែលជាអូរស្ថិតក្នុងចំណុច.ស.របស់ប្រទេសកម្ពុជានិងប្រទេសវៀតណាម ត្រូវបានកម្លាំងសមត្ថកិច្ចនៃគណៈបញ្ជាការឯកភាពស្រុកកែវសីមាបង្រ្កាបបាន កាលពីវេលាម៉ោង១៧.៣០នាទី ថ្ងៃទីថ្ងៃទី០៤.០៨.២០២០.utm.0៧១៧៩៦៣,១៣៣៩៥០៨,ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

បើយោងតាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពស្រុកកែវសីមា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ លោក នួន សារ៉ន អភិបាលនៃគណៈអភិបាលស្រុកកែវសីមា ដឹកនាំកម្លាំងចម្រុះ២៣នាក់

ក្នុងនោះមាន៖អ.ហ.ស្រុកចំនួន០៣នាក់រថយន្ត០១គ្រឿង ដឹកនាំដោយលោកវ/ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក
ចុះបង្រ្កាបបានក្បូនឈើល្មើសច្បាប់ជិត១០ក្បូន បណ្ដែតមកពីអូរហុច នៅចំណុចបង្គោល៦១.២(១) ក្បូននោះស្ថិតនៅអូរប៉ូយាយម៉ាប់ ខេត្តដាក់ណុង ប្រទេសវៀតណាម។បច្ចុប្បន្ន វត្ថុតាងលោកអភិបាលស្រុកបានប្រគល់ជូនមន្ត្រីមន្ទីរបវិស្ថាន ចាត់ការស្រាវជ្រាវបន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram