ទោះជាប់ឈ្មោះ ជាស្រ្តីមេម៉ាយ តែតារាស្រីទាំង៧ដួងនេះ ប្រើជីវិតរស់នៅយ៉ាងហីុហារ
រាជធានីភ្នំពេញ៖ រឿងជីវិតគូនរណាៗក៏ប្រាថ្នាចង់បានមនុស្សល្អ ច្បាស់លាស់ និងមានទំនួលខុសត្រូវមកធ្វើជាគូជីវិត ដើម្បីកាន់ដៃគ្នាដើរទៅមុខកសាងជាជីវិតគ្រួសារឲ្យមានសុមង្គល ។ តែពេលខ្លះការជ្រើសរើសគូស្រករ ឬជីវិតប្ដីប្រពន្ធអាចនឹងល្អតែដំបូង ហើយអ្វីៗក៏ផ្លាស់ប្ដូរបន្តិចម្ដងៗ រហូតបែកបាក់ប្រេះឆាដើរផ្លូវរៀងខ្លួន ។

ដោយឡែកក្រឡេកមកមើលពីជីវិតពិតតារាស្រី៧ដួងនេះវិញ បន្ទាប់ពីការរស់នៅជាមួយគ្នាមិនបានចុះសម្រុង និងគ្មានសុភមង្គលក្នុងគ្រួសារ ក៏បានសម្រេចចិត្តរស់ជាស្រ្តីមេម៉ាយ ។
យ៉ាងណាថ្វីត្បិតតែរស់នឹងឈ្មោះម៉េម៉ាយក៏ពិតមែន ប៉ុន្តែតារាស្រីប៉ុន្មានដួងនេះតែងតែបង្ហាញនៅសកម្មភាពផ្សេងៗ ដោយការមានទំនុកចិត្ត ភាពរីករាយលើបណ្ដាញសង្គមដែលបង្ហាញថាពួគគេរស់នៅជាមួយនឹងភាពរឹងមាំយ៉ាងមានក្ដីសុខ និងមានសុភមង្គល ។ តារាងទាំង ៧ដួងនោះរួមមាន៖

១. តារាចម្រៀង ពេជ្រ សោភា៖ អ្នកនាង ពេជ្រ សោភា បានប្រើជីវិតជាស្ត្រីរឹងមាំ ក្រោយបែកបាកជាមួយស្វាមី ដែលជាអណិជន កាលពីអំឡុង ឆ្នាំ២០១៥ ហើយបច្ចុប្បន្នតារាស្រីរូបនេះ កំពុងរស់នៅយ៉ាងមានក្តីសុខ មានរបស់ប្រើប្រាស់ ប្រ៊េនល្បីៗយ៉ាងហាយសូ និងក្លាយតារាចម្រៀងស្រីជួរនៅក្នុងលផិតកម្មហង្សមាសថែមទៀតផង ។
២. តារាចម្រៀង សុខ ស្រីនាង៖ ក្រោយបែកបាក់ជាមួយស្វាមី បច្ចុប្បន្នតារាស្រីរូបនេះ កំពុងរសនៅយ៉ាងមានក្តីសុខ និងហាយសូ ។ មិនត្រឹមប៉ុណ្ណោះ សុខ ស្រីនាង ក៏កំពុងតែមានទីផ្សារខ្លាំងនៅក្នុងវិស័យសិល្បៈ បើទោះបីជារូបនាងមានឈ្មោះជាស្រ្តីមេម៉ាយ ។ ជាពិសេសគឺសម្រស់ ដែលជារឿយៗនាងតែងតែទទួលបានការកោតសរសើរថា ក្មេងជាងវ័យ ។

៣. តារាសម្ដែង សុខ សោម៉ាវត្តី៖ សុខ សោម៉ាវត្តី គឺជាស្ត្រីមេម៉ាយកូន១ ដែលបានប្រើជីវិតជាស្ត្រីរឹងមាំ ប្រឹងប្រែងធ្វើការសាងសុភមង្គលជាមួយកូនស្រីសំណព្វចិត្ត ។ មិនត្រឹមប៉ុណ្ណោះពេលនេះ នាងកំពុងតែមានទីផ្សារខ្លាំងនៅក្នុងវិស័យសិល្បៈទៀតផង ។ បើនិយាយពីសម្រស់វិញ តារាសម្ដែងរូបនេះក៏មិនចាញ់ សុខ ស្រីនាង និងពេជ្រ សោភា ប៉ុន្មានឡើយ ពោលគឺនាងនៅតែស្រស់ស្អាតខ្លាំងមិនចាញ់កាលនៅក្រមុំឡើយ ។

៤. តារាសម្ដែង ភិន សុដាលីស៖ ក្រោយបែកបាក់ពីស្វាមី គឺលោក ប៉ែន ចំរុង អ្នកមេម៉ាយកូន១រូបនេះ មិនដែលនឹកនារឿងរកអ្នកថ្មីមកជំនួសអតីតស្វាមីឡើយ ពោលគឺអ្នកម្តាយវ័យក្មេងរូបនេះ បន្តនៅម្នាក់ឯងដើម្បីមើលថែកូន ។ តារាសម្ដែងរូបនេះ នៅតែបន្តការងារសិល្បៈ និងកំពុងមមហាញឹកនឹងមុខជំនួញផ្ទាល់ខ្លួន ហើយនាងក៏មិនភ្លេចមើលថែសម្ផស្សឱ្យនៅតែក្មេងស្អាតដែរ ។
៥. តារាសម្ដែង លី ចាន់សីហា៖ តារាស្រីល្បីឈ្មោះតួកម្សត់ លី ចាន់សីហា ចាប់តាំងពីសម្រេចចិត្តលះលែងជាមួយអតីតស្វាមីមក តារាសម្ដែងរូបនេះ ត្រូវបំពេញតួនាទីជាឪពុកផង និងជាម្តាយផង ក្នុងការមើលថែកូន ។ កន្លងមកមហាជនតែងកោតសរសើរថានាងគឺជាអ្នកជំនួញស្រីវ័យក្មេងដែលមានទាំងរូបសម្រស់ និង សមត្ថភាព ។

៦. តារាសម្ដែង ស៊ុ សុម៉ាលី៖ ទោះបីជាមេម៉ាយមែន តែតារាសម្ដែងសាច់សខ្ចីរូបនេះក៏មិនដែលរុញរារឿងជីវិតដែរ មួយថ្ងៃៗខិតខំប្រឹងប្រែងធ្វើការងារមិនដែលរអ៊ូឡើយ មិនត្រឹមប៉ុណ្ណោះនាងក៏ពូកែថែរក្សាសម្រស់ណាស់ដែរ គេសង្កេតឃើញចាប់តាំងពីចែកផ្លូវគ្នាជាមួយអតីតស្វាមីមក ស៊ុ សុម៉ាលី កាន់តែស្រស់ស្អាតឡើងរាល់ថ្ងៃ ។

៧. តារាពហុជំនាញអ្នកនាង ទូច ស្រីល័ក្ខ៖ ក្រោយចំណងស្នេហប្ដីប្រពន្ធដើរដល់ផ្លូវបំបែក តារាចម្រៀង និងសម្ដែងអ្នកនាង ទូច ស្រីល័ក្ខ ក៏មិនខុសពីអ្នកមេម៉ាយខាងលើប៉ុន្មានដែរ អ្នកមេម៉ាយកូនមួយរូបនេះ ជានារីតស៊ូ ប្រឹងប្រែង មិនផ្ដេកផ្ដួលលើពាក្យថាមេម៉ាយឡើយ ។ ដូចគ្នានេះ នាងក៏មានរូបសម្រស់ស្រស់ស្អាតមិនធម្មតាដែរ ដោយជាញឹកញាប់ ទូច ស្រីល័ក្ខ តែងបង្ហាញពីភាពស្រស់ស្អាត និង រាងស្រឡូនជាមួយនឹងក្បាលពោះរាបស្មើដែលជាទីប្រាថ្នារបស់នារីជាច្រើន ៕


