កម្លាំងជំនាញក្រសួងមហាផ្ទៃឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន៨នាក់ពាក់ព័ន្ធករណីចោរកម្មនៅផ្ទះសំណាក់ ( គេចពន្ធ )

ភ្នំពេញ៖ ជនសង្ស័យប្រុសស្រីមួយក្រុមចំនួន០៨នាក់ ត្រូវបានកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ឃាត់ខ្លួននិងដកហូតសម្ភារៈសម្រាប់ធ្វើសកម្មភាព មួយចំនួនធំ ដូចជាកាំបិត ដាវ និងឧបករណ៍កាចករម៉ូតូ។


ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង១១ថ្ងៃត្រង់នាថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅចំណុចផ្ទះសំណាក់មួយកន្លែង ដែលគេនិយមហៅថាផ្ទះសំណាក់ គេចពន្ធ ដែលស្ថិតនៅផ្ទះលេខ៩៨ ផ្លូវលេខ៨១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ររាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានឲ្យដឹងថាមុនឈានដល់ការចុះបង្ក្រាបទីតាំងសងំលាក់ខ្លួនរបស់ក្រុមចោរនេះ គឺកម្លាំងជំនាញបានធ្វើការស្រាវជ្រាវ ស៉ើបអង្កេត ច្បាស់លាស់រហូតដល់ព្រឹកថ្ងៃទី២៨ ខែតុលា នេះ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌក្រសួងមហាផ្ទៃចុះ ដឹកនាំសហការជាមួយកម្លាំងព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌដូនពេញ ចុះឡោមព័ទ្ធទីតាំងផ្ទះសំណាក់ ឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន០៨នាក់ ក្នុងនោះស្រី០២នាក់ ដកហូតវត្ថុតាងធ្វើសកម្មភាព មួយចំនួនធំ ដូចជាកាំបិត ដាវ និងឧបករណ៍កាចករម៉ូតូ -ល-។
មន្រ្តីជំនាញបានបញ្ជាក់ប្រាប់ឲ្យដឹងផងដែរថា ក្រុមជនសង្ស័យនេះគឺធ្វើសកម្មភាពចម្រុះ ដោយលួចទាំងខ្សែភ្លើង កង់ ម៉ូតូ ថែមទាំងពេលខ្លះធ្វើសកម្មភាពកាប់ប្លន់ផងដែរពេលផ្លូវងងឹតស្ងាត់។
ក្រោយបញ្ចប់ប្រតិបត្តិការនគរបាលជំនាញបានប្រគល់ក្រុមជនសង្ស័យទៅឲ្យនគរបាលមូលដ្ឋានខណ្ឌដូនពេញដើម្បីបន្តកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram