រលកយក្សស៊ូណាមិ បង្កឡើងដោយបន្ទុះភ្នំភ្លើងនៅប្រទេសដីកោះតុងហ្កា វាយប្រហារដល់ឆ្នេរសមុទ្រជប៉ុន

(តូក្យូ)៖ រលកយក្សស៊ូណាមិមួយដែលបង្កឡើងដោយបន្ទុះភ្នំភ្លើងនៅក្រោមបាតសមុទ្រនៃប្រទេសដីកោះតុងហ្កា (Tonga) បានវាយប្រហារ មកដល់តំបន់ឆ្នេរប្រទេសជប៉ុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៦ ខែមករា ឆ្នាំ២០២២។


បើតាមទីភ្នាក់ងារឧតុនិយមជប៉ុន រលកសមុទ្រមានកម្ពស់ ១.២ម៉ែត្រ ត្រូវបានរាយការណ៍នៅម៉ោង ១១៖៥៥នាទីយប់ កាលពីថ្ងៃសៅរ៍
ចុងសប្ដាហ៍នេះ នៅឯកោះ អាម៉ាមិ (Amami) និង តូការ៉ា (Tokara) ស្ថិតនៅភាគខាងត្បូងនៃប្រទេស ជាទីដែលការព្រមានពី
រលកយក្សស៊ូណាមិ ត្រូវបានប្រកាសដាក់ចេញ ចំពោះមុខការបារម្ភថារលកសមុទ្រអាចនឹងមានកម្ពស់ដល់ ៣ម៉ែត្រ។
យ៉ាងណាក៏ដោយ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន TBS News បានឱ្យដឹងថាអាជ្ញាធរមិនទាន់បញ្ជាក់ថាតើមានការខូចខាត ឬជនរងគ្រោះណាម្នាក់ នៅឡើយទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram