គណះបញ្ចារការឯកភាពខណ្ឌទួលគោកបានចុះបិតទីតាំងបង្គប់KTVចំនួន៣ទីតាំងក្នុងខណ្ឌទួលគោកដែលមិនគោរពតាមការណែនាំរបស់សាលារាជធានីភ្នំពេញនិងក្រសួងសុខាភិបាល…

រាជធានីភ្នំពេញ៖ លោកអភិបាលខណ្ឌកំលាំងគណះបញ្ចាការឯកភាពខណ្ឌទួលគោកបានចុះបិតទីតាំងបង្គប់KTVដែលមិនបានចូលរួមគោរពតាមការនែនាំរបស់ថ្នាក់ដឹកនាំនិងក្រសួងសុខាភិបាលក្នុងការផ្លាស់ប្តូរពីKTVទៅជាភោជនីយដ្ឋានដើម្បីទប់ស្កាត់និងបង្ការកុំឲ្យកើតមាននូវជំងឺកូវីដ19។


ការចុះប្រតិបត្តិការបិតទីតាំងហាងបង្គប់KTVដែលហៅថាខារ៉ាអូខេចំនួន៣ទីតាំងនេះដោយមានការបញ្ចារផ្ទាល់ពីលោកឯកឃុនឌឿនដែលជាអភិបាលខណ្ឌទួលគោកនិងមន្រ្តីសាលាខណ្ឌរួមទាំងលោកចៅសង្កាត់ទាំង៣មានសង្កាត់ផ្សារដេប៉ូ១ទី២សង្កាត់ផ្សារដើមគរ ទី៣សង្កាត់ បឹងកក់២និងរួមទាំងលោកមេប៉ុស្តិ៍ទាំងបី៣ផងដែល។
ក្នុងនោះទីតាំងដែលកម្លាំងអាជ្ញាធរចុះបិតរួមមានមានទីតាំង ទី១ នៅវេលាម៉ោង៤រសៀល នៅចំណុចខារ៉ាអូខេ យីហោ W ផ្ទះលេខ៥០៤ ផ្លូវលេខ២៣០ សង្កាត់ផ្សារដើមគ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ទីតាំងទី២ នៅវេលាម៉ោង៦ល្ងាច នៅចំណុចខារ៉ាអូខេ យីហោ X (អតីត ឌឹកព្រីវេ) ផ្លូវលេខ២០៦ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
និងទីតាំងទី៣ នៅវេលាម៉ោង៧ល្ងាច នៅចំណុចខារ៉ាអូខេ យីហោ សំរឹទ្ធិពេជ្រ ផ្ទះលេខ៧២-៧៤ ផ្លូវលេខ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ក្នុង នោះអាជ្ញាធរក៍បានចុះនែនាំវពន្យល់អោយគាត់សុំច្បាប់ពីសាលារាជធានីភ្នំពេញដើម្បីអោយគាត់មានការកែប្រែអាជីវកម្មKTV ខារ៉ាអូខេទៅជាភោជនីយដ្ឋានវិញហើយនឹងធ្វើអនាម័យគារពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ19។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram