សារលិខិត សូមគោរពជូនពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៃខួបកំណើតគម្រប់ខួប ៦៨ ឈានចូល ៦៩ ឆ្នាំ…
សូមគោរពជូនពរ ក្នុងឱកាសដ៏មហានក្ខត្តឬក្សនៃខួបកំណើតគម្រប់ ៦៨ ឈានចូល ៦៩ ឆ្នាំ ដែលនឹងចូលមកដល់នៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២០ ខាងមុខ យើងខ្ញុំសូមអបអរសាទរដ៏កក់ក្ដៅ និងគោរពជូនពរបវរមហាប្រសើរជូនចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមទទួលបាននូវសុខភាពល្អបរិបូរណ៍ កម្លាំងមាំមួន បញ្ញាញាណវាងវៃ អាយុយឺនយូរ ដើម្បីជាម្លប់សន្តិភាព សេរីភាព និងភាពសម្បូរសប្បាយរុងរឿងជាយូរអង្វែងដល់ប្រជាជាតិទាំងមូល។




