ករណីទុស្សេខ្សែភ្លើងឆេះផ្សារឆែប ខូចខាត៦តូបផ្ទះ១ខ្នងនៅព្រះវិហារ..

ខេត្តព្រះវិហារ៖ នៅថ្ងៃទី២ សីហា ឆ្នំា២០២០មានអគ្គីភ័យឆេះផ្សារឆែប ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
ករណីអគ្គីភ័យនេះ បើតាមអាជីករបានប្រាប់ឲ្យដឹងថា បណ្ដាលមកពីទុស្សេខ្សែភ្លើងទូរទឹកកក ទើបធ្វើឲ្យឆាបឆេះបែបនេះ ហើយការឆេះនេះផងដែរក៏មានការជួយអន្តរាគមន៍ពន្លុតពីកម្លាំងប៉េអឹមស្រុក ប៉ូលីសស្រុក ទាហានស្រុក អាជ្ញាធរមូលដ្ឋានប្រជាពលរដ្ឋជាច្រើន បានទាន់ពេលវេលាមិនរាល់ដាលតទៅទៀត ដោយប្រើប្រាស់រថយន្តពន្លុតចំនួន ០៤គ្រឿង ,ស្រុកឆែប ០១គ្រឿង ,ស្រុកត្បែងមានជ័យ ០១គ្រឿង ,ស្រុកជ័យសែន ០១គ្រឿង និងស្នងការខេត្ត ០១គ្រឿង ផងដែរ។
សម្ភារៈខូចខាតរូមមាន ៖ តូបផ្សារ៦ តូប ,ផ្ទះ១ខ្នង និងទ្រព្យសម្បត្តិ មានជាច្រើនទៀត (ឆេះអស់ទាំងស្រុង) តែពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram