ទូតកម្ពុជានៅកូរ៉េ បង្ហាញអារម្មណ៍កក់ក្តៅ ដែលបានឃើញអាជ្ញាធរកូរ៉េយកចិត្តទុកដាក់គាំពារពលរដ្ឋខ្មែរ…

(កូរ៉េ )៖ «ពិតជាមានអារម្មណ៍កក់ក្តៅណាស់នៅឆុនណាន ទាំងជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់កូរ៉េជាច្រើនវិស័យដូចជា អាជ្ញាធរទទួលបន្ទុកការងារពលករបរទេស អាជ្ញាធរអន្តោប្រវេសន៍ អាជ្ញាធរទទួលបន្ទុកកិច្ចការងារក្រុមគ្រួសារពហុវប្បធម៌ ដែលបានបង្កលក្ខណៈឱ្យខ្ញុំក្នុងនាមជាអ្នកតំណាងអាណាព្យាបាលរបស់ពលរដ្ឋខ្មែរនៅកូរ៉េនេះ បានឃើញពីកិច្ចគាំពារ ក៏ដូចជាការថែទាំរបស់ពួកគាត់ចំពោះពលរដ្ឋយើង។» នេះជាការលេីកឡេីងនៅលេីទំព័រហ្វេសប៊ុករបស់ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៤ ខែកក្កដា ។

ឯកឧត្តម ឡុង ឌីម៉ង់ បានបន្តថា៖ «ក្រោយពីបានចូលរួមខួប 10 ឆ្នាំនៃការបង្កើតមជ្ឈមណ្ឌលគាំពារពលករបរទេសរបស់ក្រុងឆុនណាន (តំបន់ដែលនៅកណ្ដាលប្រទេសកូរ៉េ) ពួកយើងបានទៅស្វែងយល់អំពីការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរកូរ៉េមកលើស្ត្រីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ នឹងបានជួបសំណេះសំណាលជាមួយបងប្អូននារីយើងប្រកបដោយមនោសញ្ជេតនារីករាយ និងស្និទ្ធស្នាល។»

«ឆុនណាននៅមិនឆ្ងាយពីសេអ៊ូលប៉ុន្មានទេ តែជាង 100 គីឡូម៉ែត្រ យើងនឹងជួបគ្នាសារជាថ្មីម្ដងទៀតធ្វើម្ហូបខ្មែរហូបបាយជុំគ្នាម្ដង។» នេះជាការលេីកឡេីងបន្ថែមរបស់ឯកឧត្តម ឡុង ឌីម៉ង។

