សុំសរសើរសមត្ថកិច្ចស្រុកឆ្លូងចាប់បានរថយន្តដឹកឈើសិប្បកម្មកែច្នៃទ្វា បង្អួចគ្មានច្បាប់អនុញ្ញាតមួយគ្រឿងនៅចំណុចភូមិ…

សុំសរសើរសមត្ថកិច្ចស្រុកឆ្លូងចាប់បានរថយន្តដឹកឈើសិប្បកម្មកែច្នៃទ្វា បង្អួចគ្មានច្បាប់អនុញ្ញាតមួយគ្រឿងនៅចំណុចភូមិហាន់ជយ័លើឃុំហាន់ជ័យស្រុកឆ្លូងខេត្តក្រចេះនៅថ្ងៃ ទី២៤ខែកក្ដដាឆ្នាំ ២០២០ វេលាម៉ោង០៦និង៤០នាទីព្រឹក។

ក្រចេះ÷ រថយន្តសាំយ៉ុងដឹក សិប្បកម្មទ្វារ បង្អួចគ្មានច្បាប់អនុញ្ញាតមួយគ្រឿងលោតឆ័ត្រ ត្រូវបានសមត្ថកិច្ចស្រុកឆ្លូង ស្ទាក់ចាប់បានកាល ពីវេលាម៉ោង០៦.៤០.នាទីព្រឹកមិញ វត្ថុតាង ដែលចាប់បាន រួមមាន
១/ រថយន្តចំនួន ០១គ្រឿង ម៉ាកសាំយ៉ុង ពណ៌សពាក់ ផ្លាកលេខ ភ្នំពេញ.2.U.2043.

បើតាមប្រភពព៍ត៌មានបានឲ្យដឹងថា រថយន្តដឹកសិប្បកម្មទ្វាបង្អួចអត់ច្បាបអនុញ្ញានេះគឺជារបស់មេឈ្មួញចាស់វស្សាម្នាក់ រស់នៅចំណុចត្បូងខ្លាស្ថិតក្នុងភូមិអូរកណ្ដៀរថ្មី ឃុំ អូរគ្រៀង ស្រុកសំបូរខេត្តក្រចេះ

បច្ចុប្បន្នឈើនិងរថយន្ត ប្រគល់ទៅអោយជំនាញ រដ្ធបាលព្រៃឈើយកទៅរក្សាទុក្ខនៅផ្នែករដ្ឋបាលព្រៃឈើស្រុកឆ្លូង ដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram