បុរសចំណាស់ម្នាក់បើករថយន្តហាយឡិនឌរ័ល្បឿនលឿន ដល់ផ្លូវកោង កាច់ចង្កូតមិនទាន់ ក្រឡាប់ធ្លាក់ចូលប្រឡាយ នៅស្រុកសាលាក្រៅ !!!


ខេត្តប៉ៃលិន ៖ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ០៩និង២០នាទី ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ នៅភូមិ អន្លង់រក្សា ឃុំស្ទឹងត្រង់ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
អ្នកបេីកបរ ឈ្មោះ សី កែវ ភេទប្រុស អាយុ៥១ឆ្នាំ រស់ នៅភូមិអូរតាពុកលើ សង្កាត់ទួលល្វា ខេត្តប៉ៃលិន។


បើកបររថយន្តម៉ាក ហាយឡែនឌរ័ ពាក់ផ្លាកលេខ ប៉ៃលិន 2B-9189 ។
មូលហេតុ: បើកបរហួសល្បឿន មកដល់ចំណុចផ្លូវកោងបានជ្រុលចង្កូតឡានធ្លាក់ចូលប្រឡាយ តែមិនបណ្តាលឲ្យអ្នកបើកបររងរបួសទេ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram