Chelsea បញ្ជូនខ្សែបម្រើ Hudson-Odoi ទៅលេងខ្ចីជើងនៅក្លិប Bayer Leverkusen

(ឡុងដ៍)៖ ក្លិប Chelsea បានផ្តល់ការលេងខ្ចីជើងនៃខ្សែបម្រើស្លាបសញ្ជាតិអង់គ្លេស Callum Hudson-Odoi ទៅកាន់ក្លិប Bayer Leverkusen ដែលលេងនៅលីគ Bundesliga រហូតដល់ចប់រដូវកាលនេះ។ នេះបើតាមការប្រកាសពីក្លិបដែលលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២។

Hudson-Odoi បានធ្លាក់ចុះនូវការចាប់អារម្មណ៍នៅឯកីឡដ្ឋាន Stamford Bridge ស្ថិតក្រោមការដឹកនាំរបស់លោក Thomas Tuchel និងជាកីឡាករបម្រុង ដែលមិនបានដាក់ឲ្យចូលលេងនោះទេ នៅក្នុងការប្រកួតនីមួយៗរបស់ពួកគេក្នុងលីគ Premier League នារដូវកាលនេះ។
Chelsea បានលើកឡើងថា ពួកគេបានរក្សាសិទ្ធិ ក្នុងការកោះហៅកីឡាករវ័យ ២១ឆ្នាំនេះវិលត្រឡប់មកវិញនៅខែមករា។
Hudson-Odoi បានទទួលរងរបួសរយៈពេលយូរ ចាប់តាំងពីការបង្ហាញខ្លួន ក្នុងក្រុមជម្រើសដំបូងរបស់លោកនៅឯ Chelsea ក្នុងឆ្នាំ២០១៨ ជាពិសេសគឺរបួសសរសៃពួរកែងជើង ដែលធ្វើឲ្យរូបលោកអវត្តមានរយៈពេល ៥ខែ។
Bayer Leverkusen បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី៣ នៅលីគ Bundesliga កាលពីរដូវកាលមុន ហើយនឹងលេងក្នុងពូល B នៃលីគ Champions League ជាមួយនឹងក្លិប Atletico Madrid, Bruges និងក្លិប Porto៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram