នារីភេទទីបីម្នាក់បើករថយន្តបញ្ច្រាសទិសដៅចរាចរណ៍បុកជាមួយម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសពីរនាក់ រងរបួសធ្ងន់ពីរ

ភ្នំពេញ: នារីភេទទីបីម្នាក់បើករថយន្តtoyota prius បញ្រ្ចាស់ទិសដៅចរាចរណ៍បុកម៉ូតូមួយគ្រឿងបណ្ដាលឲ្យបុរសពីរនាក់រងរបួសធ្ងន់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ និង៥០នាទីយប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្តោយផ្លូវ២១៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញម៉ូតូមួយគ្រឿងម៉ាកZOOMER Xពណ៌សលាយក្រហមពាក់ស្លាកលេខភ្នំពេញ 1HI- 0394បើកបរដោយបុរសម្នាក់ នឹងរួមដំណើរដោយបុរសម្នាក់ទៀតដែលធ្វើដំណើរតាមបណ្ដោយផ្លូវ២១៥ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ត្រង់ចំណុចកើតហេតុស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកtoyota prius ពណ៍ទឹកសមុទ្រពាក់ស្លាកលេខភ្នំពេញ2BM-0411 បើកបរដោយនារីភេទទីបីម្នាក់បានបើកបញ្ច្រាសទិសដៅចរាចរណ៍ពីជើងមកត្បូងបុកនឹងម៉ូតូពេញទំហឹងបណ្តាលឲ្យអ្នកបើកបរម៉ូតូពីរនាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែករថយន្ត នឹងម៉ូតូរងការខូចខាតយ៉ាងដំណំ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការវាស់វែងយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram