Premier League នឹងអនុវត្តឡើងវិញ នូវការឈប់សម្រាកផឹកទឹក នៅចុងសប្តាហ៍នេះ

(ឡុងដ៍)៖ ការឈប់សម្រាកផឹកទឹក នឹងត្រូវអនុវត្តនៅអំឡុងពេលនៃការប្រកួតលីគ Premier League នៅចុងសប្តាហ៍នេះ ដោយសារតែការកើនឡើងខ្ពស់ នៃសីតុណ្ហភាព នៅទូទាំងចក្រភពអង់គ្លេស។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២២។

ភ្នាក់ងារអាកាសធាតុជាតិអង់គ្លេស Met Office បានព្រមានអំពីអាកាសធាតុក្តៅខ្លាំងបំផុតនៅភាគខាងត្បូង និងកណ្តាលចក្រភពអង់គ្លេស និងផ្នែកខ្លះនៃប្រទេសវ៉េល។
សីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់កម្រិតខ្ពស់ ៣៧អង្សារ។
លីគបាល់ទាត់អាជីពអង់គ្លេស English Football League ក៏នឹងមានការឈប់សម្រាកផឹកទឹកផងដែរ នៅពាក់កណ្តាលតង់នីមួយៗ ស្របតាមគោលការណ៍បច្ចុប្បន្នរបស់ខ្លួន នៅពេលដែលសីតុណ្ហភាព ៣០អង្សារ ឬលើសពីនេះ។
ការឈប់សម្រាកផឹកទឹក ត្រូវបានដាក់ឲ្យអនុវត្តជាលើកដំបូង ដោយសមាគមបាល់ទាត់នៅអំឡុងពេលនៃការរីករាលដាលពីជំងឺកូវីដ-១៩ ហើយក្រោយមក នៅរដូវកាលឆ្នាំ២០១៩-២០ ត្រូវបានដាក់ឲ្យប្រើប្រាស់ឡើងវិញ កាលពីពាក់កណ្តាលខែមិថុនា។
សូមជម្រាបថា សីតុណ្ហភាពបានកើនឡើងលើស ៣០អង្សារហើយនៅក្នុងផ្នែកខ្លះនៃចក្រភពអង់គ្លេស ក្នុងសប្តាហ៍នេះ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram