ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ៣៥ គ្រឿង ដោយរដ្ឋាភិបាលជប៉ុន ដល់ក្រសួងសុខាភិបាល ….
ភ្នំពេញ៖ ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ បានបង្ហោះលើ page ផ្លូវការយ៉ាងដូច្នេះថា,ពិធីប្រគល់ទទួលរថយន្តគិលានសង្រ្គោះ៣៥ គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខា ភិបាល ក្រោមវត្តមានរបស់លោកស្រីវេជ្ជបណ្ឌិត យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលនិង លោក ការិម៉ាតា អាត្សឹស៊ី ឧបទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជា៕



