ភ្នំពេញ៖ បុរស២ នាក់ជិះម៉ូតូម៉ាក HONDA Dream បេីកលឿនជ្រុលបុកខឿនចិញ្ចើមផ្លូវ បណ្ដាលឲ្យបុរសម្នាក់ស្លាប់ ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរ។

ហេតុការណ៍មួយនេះកេីតឡេីងនៅវេលាម៉ោង១១ និង៥០ នាទីយប់ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២២ តាមបណ្តោយផ្លូវ ត្រង់ចំណុចខាងមុវត្តព្រែកប្រា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ យោងទៅតាមប្រភពពត៌មានពីកន្លែងកេីតហេតុបានបញ្ជាក់ក្រុមកាងារឲ្យបានដឹងថា ៖

នៅមុនពេលកេីតហេតុគេបានឃេីញបុរស២ នាក់ជិះម៉ូតូម៉ាក Honda Dream ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1JN-3877 ធ្វើដំណេីរតាមបណ្តោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជេីង ។ លុះពេលធ្វេីដំណេីរមកដល់ចំណុចកេីតហេតុខាងលេី ដោយបេីកក្នុងស្ថានភាពបោះពួយយ៉ាងលឿន មិនបានប្រុងប្រយ័ត្ន រេចង្កូតទៅបុកខឿនចិញ្ចេីមផ្លូវពេញទំហឹង បណ្តាលឲ្យមនុស្សខ្ទាតចេញពីម៉ូតូម្នាក់បោកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ ម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភា្លមៗបន្ទាប់ពីកេីតហេតុ។ ជនរងគ្រោះស្លាប់មានឈ្មោះ អុនសារាជ អាយុ២២ ឆ្នាំ ស្នាក់នៅម្តុំក្រោយវត្តព្រែកប្រា ជាមួយប្រពន្ធមានទម្ងន់ចំនួន៥ ខែ ។ តាមសម្តីមិត្តភក្តិរបស់ជនរងគ្រោះទាំង២ បានបញ្ជាក់បន្ថែមទៀតថា នៅមុនពេលកេីតហេតុពួកគេនាំគ្នាជួបជុំគ្នាញុំអីបន្តិចបន្តួច ខណៈពេលនោះជនរងគ្រោះស្លាប់បានខ្ចីម៉ូតូ របស់មិត្តម្នាក់ទៀត ប្រាប់ថាជិះទៅផ្ទះ ដោយហេតុឆ្ងល់ថាម្តេចក៏ជិះទៅយូរហេីយខលទូរស័ព្វមិនលេីក ក៏នាំគ្នាជិះមករក ក៏ស្រាប់តែឃេីញដេកក្នុងធ្លុកឈាមក៏ទាក់ទងហៅឡានពេទ្យ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហេីយ។ ក្រោយពេលកេីតហេតុសម្ថកិច្ចមូលដ្ធានបានចុះមកកន្លែងកេីតហេតុរួចរាយការណ៍បន្តទៅសម្ថកិច្ចជំនាញចុះមកធ្វេីការវាស់វែង រួចធ្វេីរបាយការណ៍កំណត់ហេតុ និងបានយកម៉ូតូទៅរក្សាទុកដេីម្បីរងចាំគ្រួសារមកទទួលយកម៉ូតូនិងសពយកទៅធ្វេីបុណ្យទៅតាមប្រពៃណី។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram