សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យកោះហៅជនសង្ស័យ២អ្នកចូលបំភ្លឺពាក់ពន្ធ័និងករណីបំផ្លាញទ្រព្យសម្បិត្តអ្នកដ៏ទៃ

ភ្នំពេញ សមត្ថកិច្ចនគរបាលនៃអធិការដ្ធាននគរបាលខណ្ឌពោធិ៍សែនជ័យកោះហៅជនសង្ស័យ២អ្នកចូលខ្លួនបំភ្លឺនិងវាស់កំពស់ពាក់ពន្ធ័និងករណីបំផ្លាញទ្រព្យសម្បិត្តអ្នកដ៏ទៃ កាលពីវេលាវេលាម៉ោង ៧:២០ នាទីព្រឹក ថ្ងៃទី ២៥ កក្កដា ខែ សីហា ឆ្នាំ ២០២២ ស្ថិតនៅចំណុចផ្ទះរបស់ជនរងគ្រោះឈ្មោះ ងួន ប្រាក់ធី ភេទប្រុស អាយុ ៤៥ ឆ្នាំ មុខរបរកសុី ស្នាក់នៅផ្ទះ H08 ផ្លូវលេខ ២០ ភូមិ ចម្កាឪឡឹក សង្កាត់ កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ តាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ងួន ប្រាក់ធី បានធ្វេីការចោទប្រកាន់ទៅលេីជនសង្ស័យទាំង២នាក់ ពីបទបំផ្លាញទ្រព្យសម្បិត្តអ្នកដ៏ទៃនិង ប៉ុនប៉ងគំរាមសម្លាប់ លុះដល់ថ្ងៃទី ០៦ សីហា ឆ្នាំ ២០២២ ក៏ត្រូវសម្ថកិច្ចកោះហៅតាមបណ្តឹងរបស់ជនរងគ្រោះតែម្តង។ ដោយជនសង្ស័យទី ១ ឈ្មោះ វ៉ាត រ៉ាវុធ ភេទ ប្រុស អាយុ ២៣ ឆ្នាំ មុខរបបេីកបរ ស្នាក់នៅភូមិសម្កាឪឡឹកទី២ សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ទី២ ឈ្មោះ ផល មុន្នីទិដ្ធា ភេទប្រុស អាយុ៣៧ ឆ្នាំ មុខរបបេីកបរ ស្នាក់នៅភូមិចម្កាឪឡឹក ទី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។ គួបញ្ជាក់ផងដែថាតាមរយះកាំមេរ៉ាសុវត្ថភាពផ្ទះរបស់ជនរងគ្រោះបានបង្ហាញសកម្មភាពរបស់ជនសង្ស័យទាំង២ខាងលេីធ្វេីសកម្មភាពគុបដុំថ្មបណ្តាលអោយធ្លុះដំបូលផ្ទះបន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចណ៍រវាងរថយន្តរបស់ជនរងគ្រោះបេីកបរដោយបុគ្គលិកនិងរថយន្តរបស់ជនសង្ស័យបណ្តាលអោយមានការឈ្លោះជជែកគ្នារួចក៏ឈានដល់ការគប់ដុំថ្មចូលផ្ទះតែម្តង។ ក្រោយការសាកសួសម្ថកិច្ចបានអនុញ្ញាត្តិអោយជនសង្ស័យទាំង២ត្រឡប់ទៅផ្ទះសិនដោយមានអ្នកធានារងចាំចំណាត់ការបន្ត៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram