ស្រីពៅជេីងល្អខលល្បួងហៅសង្សាជាអ្នកដឹកជញ្ចូនទៅអោយបក្សពួកប្លន់ម៉ូតូត្រូវក្របួចជាប់ហេីយ
ភ្នំពេញ÷នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោងប្រហែល ២១:៣០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ៉ាន់ សា ហៅ ហ្សាហៅ ស្រីពៅ នៅចំណុចភោជនីយដ្ឋានមិនចាំយីហោ ផ្លូវបេតុង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធករណីយកកាំបិតប៉័ងតោដេញកាប់ប្លន់យកម៉ូតូ។ បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងជំនាញបន្តស្រាវជ្រាវឈានដល់ឃាត់ខ្លួនជនសង្ស័យជាបក្ខពួកម្នាក់ទៀតមានឈ្មោះ តឿ ខី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។
ជនរងគ្រោះឈ្មោះ ស្រេង ភារុំ ភេទ ប្រុស ជនជាតិ ខ្មែរ មានទីលំនៅភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មុខរបរ ដឹកអីវ៉ាន់។
ជនសង្ស័យឃាត់ខ្លួនចំនួន០២នាក់៖ ១-ឈ្មោះ រ៉ាន់ សា ហៅ ហ្សា ហៅ ស្រីពៅ ភេទ ស្រី ជនជាតិ ខ្មែរ មុខរបរ បុគ្គលិកភោជនីយ៍ដ្ឋាន ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
២-ឈ្មោះ តឿ ខី ភេទ ប្រុស ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល ផ្លូវលំ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។ សម្ភារបាត់បង់៖ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ១JN៩១០១។ បច្ចុប្បន្នជនសង្ស័យខាងលើ កម្លាំងជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីវិធីច្បាប់៕








