នារីវ័យក្មេងម្នាក់ ធ្លាក់ពីលើអគារខុនដូរស្កាយទ្រី SKY TREE បណ្ដាលឲ្យស្លា.ប់បាត់បង់ជីវិត ដោយពុំទាន់ដឹងមូលហេតុ

ភ្នំពេញ: នារីវ័យក្មេងរូបស្រស់ម្នាក់ ធ្លាក់ពីលើអគារខុនដូរស្កាយទ្រី(SKY TREE)កំពស់ជាច្រើនជាន់បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើលពីលាម៉ោង ៨ និង ៤០ នាទីយប់ថ្ងៃទី ២៩ខែកក្កដា ឆ្នាំ ២០២២នៅតាមបណ្ដោយផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់ទួលសង្កែទី១
ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សពជនរងគ្រោះមានឈ្មោះ ហ៊ុន ស្រីទៀង ហៅអាជូ ភេទស្រី អាយុ២២ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់អនឡាញ ស្នាក់នៅ បន្ទប់លេខ២ ជាន់ទី២៥។
បើតាមប្រភពពីសន្តិសុខយាមនៅអាគារខុនដូកើតហេតុខាងលើបានប្រាប់ឲ្យដឹងថា មុនកើតហេតុពួកគាត់បានយាមនៅទីតាំងកើតហេតុខាងលើនេះជាធម្មតា លុះដល់ម៉ោងកើតហេតុក៍ឃើញជនរងគ្រោះ ធ្លាក់ពីលើអគារកម្ពស់ប្រមាណជា២៥ ជាន់ មកខាងក្រោម ដោយមិនដឹងថាធ្លាក់ រីលោតពីលើអាគារនោះទេ រួចក៏នាំគ្នាចូលទៅមើលឃើញជនរងគ្រោះដេកស្លាប់បាត់បង់ជីវិតទៅហើយ។បន្ទាប់មកក៏មានការភ្ញាក់ផ្អើលនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាមៗ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យជាក់ស្ដែងនៅនិងកន្លែងកើតហេតុ រួចធ្វើការហ៊ុមព័ទ្ធ នូវទីតាំងកើតហេតុខាងលើ ហើយបានទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចុះមកធ្វើកុសលវិច័យ ដើម្បីឲ្យដឹងថាករណីអ្វីឲ្យពិតប្រាកដ៕






