អាជីវកម្មក្លឹប និង​ KTV ប្រែ ក្លាយទៅជាភោជនីយដ្ឋាន ដើម្បី ដំណើរការឡើងវិញ…

ភ្នំពេញ ៖ រាជរដ្ឋាភិបាលបានសម្រេចអនុញ្ញាតឱ្យគ្រប់អតីតអាជីវកម្ម ក្លឹបកម្សាន្ត និង KTV ទាំងអស់ ដែលបានផ្អាកដំណើរការ តាំងពីអំឡុងខែមីនា ឆ្នាំ២០២០ បន្ទាប់ពីផ្ទុះ ជំងឺឆ្លងនោះ អាចចាប់ដំណើរបើកទ្វារ ដំណើរការឡើងវិញ ប៉ុន្តែត្រូវប្ដូរទៅជាប្រភេទ អាជីវកម្មបម្រើសេវាជាភោជនីយដ្ឋានវិញ។​

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃ សុក្រ ទី៣ ខែកក្កដា ឆ្នាំ២០២០ បានសម្រេចអនុញ្ញាតឱ្យ អាជីវកម្ម ក្លឹបកម្សាន្ត និង KTV នៅរាជធានីភ្នំពេញ និង នៅតាមបណ្តាខេត្ត ប្រែក្លាយទៅជាភោជនីយដ្ឋាន ដើម្បី ចូលរួម សកម្មភាពសេដ្ឋកិច្ច និងផ្តល់ការងារឡើងវិញ ប៉ុន្តែត្រូវគោរពឲ្យបានម៉ឺងម៉ាត់ នូវវិធានការនៃក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺ Covid-19 ។នៅក្នុងកិច្ចប្រជុំដ៏មានសារសំខាន់ ក្រោម អធិបតីរបស់សម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីកម្ពុជា កាលពីម្សិលមិញនេះ ក៏បានសម្រេចឱ្យ គ្រឹះស្ថានសិក្សាឯកជន ដែលមានលទ្ធភាពចាប់ដំណើរការឡើងវិញផងដែរ ដោយអាចអនុវត្តចាប់ពី ខែសីហា ឆ្នាំ២០២០ ខាងមុខនេះ ខណៈដែលបណ្តាកាស៊ីណូនៅក្នុងរាជធានី ភ្នំពេញ ខេត្ត ព្រះសីហនុ ប៉ោយប៉ែត ស្វាយរៀង និងនៅតំបន់ព្រំដែនដទៃទៀតក៏ចាប់ដំណើរការ ឡើងវិញផងដែរ ប៉ុន្តែសម្រាប់តែ ប្រភេទល្បែងភ្នាល់ និងស្ល ត់ម៉ាស៊ីន ដោយតម្រូវ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាលឱ្យបានហ្មត់ចត់ដើម្បី ការពារការឆ្លង រាលដាលជំងឺ Covid-19

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram