ស្នងការរងនគរបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំ នៅសាលាខេត្តកណ្តាល…

កណ្តាល៖ នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃួទី០២ ខែកក្កដា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ត្រី ចាន់ សាវឿន ស្នងការរងទទួលផែនភស្តុភារនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់លោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ ស្រាវជ្រាវ និងឆ្លើយតបនូវរាល់លិខិតរបស់ក្រសួងមហាផ្ទៃ ពាក់ព័ន្ធនឹងការចុះផ្សព្វផ្សាយសារព័ត៌មាន និងការបង្ហោះសារ ឬពាក្យបណ្ដឹងចូលក្នុងបណ្ដាញសង្គមហ្វេសប៊ុកក្រសួងមហាផ្ទៃ និងរដ្ឋបាលខេត្តកណ្តាល។

ក្នុងពិធីនោះដែរក្រោមអធិបតីភាពឯកឧត្តម នុត ពុធដារ៉ា អភិបាលរងនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានក្រុមការងារ។ ដោយបានការចូលរួមពីលោក-លោកស្រី ប្រធាន-អនុប្រធានមន្ទីរចំណុះរដ្ឋបាលខេត្ត និងតំណាងកងកម្លាំងប្រដាប់អាវុធទាំងបីផងដែរ។ល។​

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram