ប៉ុនប៉ងលួចទ្រព្យសម្បត្តិមិនបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួន …

ភ្នំពេញ៖ នគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។
សមត្ថកិច្ចប្រាប់អោយដឹងថា៖ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ ម៉ោង២២ និង១៥នាទី នគរបាលប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នៅចំណុចម្តុំតូបលក់អីវ៉ាន់ ក្នុងផ្សារដីហុយ ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


ជនសង្ស័យ ឈ្មោះ រឿន លីហ៊ាង ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ (មានសារធាតុញៀន) បានធ្វើសកម្មភាពប៉ុនប៉ងលួចទ្រព្យសម្បត្តិរបស់ជនរងគ្រោះឈ្មោះ ប្រាក់ សុវណ្ណ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ នៅអាសយដ្ឋានខាងលើ។
វត្ថុតាងចាប់យក ម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ ផលិតឆ្នាំ២០០៥ គ្មានស្លាកលេខ របស់ជនសង្ស័យ។
ជនសង្ស័យកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តតាមនីតិវិធី៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram