លោក ហ៊ុន ម៉ានី ចុះសួរសុខទុក្ខក្រុមការងារផលិត សិល្បករ សិល្បការិនី រឿងកូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌មី

(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ អមដំណើរដោយលោក នួន ផារ័ត្ន និងក្រុមការងារបានចុះសួរសុខទុក្ខ និងថ្លែងអំណរគុណដល់ក្រុមការងារផលិត សិល្បករ សិល្បការិនី រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី»។


ក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី ក៏បាននាំថវិកាឧបត្ថម្ភរបស់បងប្អូនទាំង៥នាក់របស់លោក ជូនដល់ក្រុមការងារផលិតរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» ផងដែរ។
សូមជំរាបថា កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយបង្កើតគណៈកម្មការ និងអនុគណៈកម្មការផលិតភាពយន្តភាគរឿង កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី។
រឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី ជារឿងនិទានបែបប្រវត្តិសាស្រ្ត ដែលនិយាយពីដំណើរជីវិតតស៊ូរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយមានបញ្ចូលនូវព្រឹត្តិការណ៍សំខាន់ៗជាច្រើន ក្នុងការស្វែងរកសន្តិភាពជូនប្រជាពលរដ្ឋ។
សម្រាប់គណៈកម្មការផលិតភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបរមី មានសមាសភាព ១៤រូប ដឹកនាំដោយ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដោយក្នុងគណៈកម្មការនេះមានអនុគណៈកម្មការមួយចំនួនទៀតផងដែរ។
ពាក់ព័ន្ធនឹងការចំណាយថវិកាក្នុងការផលិតខ្សែភាពយន្តនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ធ្លាប់មានប្រសាសន៍ជំរាបជូនដល់ជនរួមជាតិទាំងអស់ តាមរយៈបណ្តាញព័ត៌មាន Cpns News ថា «ការថតភាពយន្តរឿងនេះ មិនបានប្រើប្រាស់ថវិកាជាតិសូម្បីតែមួយសេន»៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram