ការិយាល័យរៀបចំដែនដី ខណ្ឌច្បារអំពៅ ជូនដំណឹងដល់ប្រជាពលរដ្ឋ រស់នៅក្នុងបុរី «ប៉េង ហួត បឹងស្នោ» មកចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ

(ភ្នំពេញ)៖ ក្រុមការងារ នៃការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី នៃខណ្ឌច្បារអំពៅ បានចុះធ្វើដំណើរបុរីប៉េងហួត ដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងបុរី ប៉េង ហួត បឹងស្នោ រាជធានីភ្នំពេញ។


លោក លឹម ពី ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដី ខណ្ឌច្បារអំពៅ បានបញ្ជាក់ថា ការងារចុះបញ្ជីនេះ ក្រុមការងារប្រើពេលត្រឹម១៥ថ្ងៃ ចាប់អនុវត្តនៅថ្ងៃច័ន្ទ ទី១៨ ខែកក្កដា ឆ្នាំ២០២២នេះ។
ដូច្នេះ សូមជូនដំណឹងដល់បងប្អូន រស់នៅក្នុងបុរី ប៉េង ហួត បឹងស្នោ ក្នុងភូមិបឹងឈូក សូមអញ្ជើញចូលរួមសហការជាមួយក្រុមការងារ ដើម្បីធ្វើការជាមួយក្រុមការងារ ក្នុងការចុះបញ្ជី ជូនបងប្អូន ដោយក្តីញញឹម។ ក្នុងនោះ សូមបងប្អូនត្រៀមឯកសារពាក់ព័ន្ទទាំងអស់ ហើយបងប្អូនអញ្ជើញទៅទំនាក់ទំនង ចុះបញ្ជី គឺនៅទីតាំងក្លឹបកីឡា ក្នុងគម្រោងទី១។
លោកបញ្ជាក់ថា ការងារចុះបញ្ជីដីធ្លីនៅខណ្ឌច្បារអំពៅ មានក្បាលដីសរុបប្រមាណជាង៦០០០០ក្បាលដី យើងទទួលបានការចូលរួមពីប្រជាជនប្រមាណ ៣០០០០ក្បាលដី ក្នុងនោះមាន ៖ សង្កាត់ព្រែកឯង រួចរាល់, សង្កាត់ព្រែកថ្មី រួចរាល់, សង្កាត់ព្រែកប្រា រួចរាល់, សង្កាត់និរោធ បាន ៨០ភាគរយ។ បន្ទាប់មក ក្រុមការងារត្រៀមចុះ សង្កាត់វាលស្បូវ និងសង្កាត់ក្បាលកោះ រួចទៅបញ្ចប់សង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ក្នុងរង្វង់ឆ្នាំ២០២៣ និងឆ្នាំ២០២៤៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram