សត្វព្រៃគ្រប់ប្រភេទរងការបំផ្លាញពីជន ទុច្ចរិតខិលខូចជំនាញនៅទីនោះគ្មានការទប់ស្កាត់ឡើយ…


ខេត្តស្ទឹងត្រែង៖ បណ្ដាញផ្សព្វផ្សាយក្នុងស្រុកបានលើកឡើងថា អំពីបញ្ហានៃ ការជួញដូរលក់សាច់សត្វព្រៃ នៅក្នុងផ្សារសាមគ្គី ខេត្តស្ទឹងត្រែង តែងឃើញជាញឹកញាប់ដោយសត្វព្រៃទាំងនោះ ត្រូវបានគេដាក់លក់នៅលើទីផ្សារដោយសេរី។


ជំនាញនៅទីនោះហាក់គ្មានវិធានការទប់ស្កាត់ចាប់បង្ក្រាបបានឡើយ ថែមទាំងមានការធូរលុងព្រងើយកន្តើយបណ្ដោយឲ្យជនខិលខូចធក់ឱកាសធ្វើការបំភ្លេចបំផ្លាញពពួកសត្វព្រៃ ដែលនៅសេសសល់ក្នុងដែនជំរក ថែមទាំងឲ្យមានការធ្វើរសារាចរ ជួញដូរលក់យ៉ាងអនាធិបតេយ្យ។


សត្វព្រៃទាំងនោះត្រូវបានគេសង្កេតឃើញថា ពួកអាជីវករមួយចំនួនបានដាក់តាំងលក់សាច់សត្វព្រៃពាសពេញទីលានផ្សារ និងមានទាំងសត្វដែលនៅរស់គ្រប់ប្រភេទជាច្រើន លក់ដង្ហែរនៅតាមបណ្តោយដងផ្លូវខាងក្រោយផ្សារសាមគ្គីខេត្តស្ទឹងត្រែង។


ពួកអាជីវកលក់សត្វព្រៃទាំងនោះត្រូវបានមជ្ឃដ្ឋានពីខាងក្រៅលើកឡើងថា បានលក់ច្រើនឆ្នាំមកហើយ មិនទាន់បានឃើញចំណាត់ការជំនាញផ្នែកខាងណាមកធ្វើការហាមឃាត់នៅឡើយទុកឲ្យពួកអាជីវករមួយចំនួនដាក់លក់យ៉ាងចំហរ។និយាយថា ជំនាញរួមមាន ទាំងបរិស្ថាន មេព្រៃ អង្គការការពារសត្វព្រៃ និងមានជំនាញពាក់ព័ន្ធជាច្រើនទៀតមិន មានវិធានការណាទប់ស្កាត់ឡើយ ។


បើប្រជាពលរដ្ឋរស់នៅក្នុងស្រុកសៀមប៉ាងពួកគាត់ធ្វើស្រែនៅចំណុចទួលវែងហើយសង់ផ្ទះនៅខាងលិចផ្លូវនៅក្នុងដីស្រែពួកគាត់តែមន្ត្រីបរិស្ថានខាងលិចសៀមប៉ាងនឹងសព្វស្លាប់បើជាមិនឲ្យ
ពួកគាត់សង់ផ្ទះនៅទីនោះពីព្រោះប៉ះពល់ដែនជំុរកសព្វព្រៃ ចុះបើនាក់លក់សព្វព្រៃហេតុអី បានជាមើលមិនឃើញ ហេតុដូឆ្នេះហើយសូមឲ្្យឯកឧត្តម ម៉ុម សារឿន អភិបាលនៃគណៈអភិបាលខេត្ត សូមឲ្យជំនាញពាក់ពន្ធ័នាក់លក់សាច់ព្រៃនៅលើទីផ្សារសាមគ្គីក្នុងខេត្តស្ទឹងត្រែង
ប្រជាពលរដ្ឋរស់នៅទីនោះមានបំណងថា ដែនជំរកសត្វព្រៃនៅខេត្តស្ទឹងត្រែងបើ ឯកឧត្តម ដាក់ ចំណាត់ការ មឹងម៉ាត់ទប់ស្កាត់ប្រាកដ សត្វព្រៃទាំងនោះវាមិនវិនាសនោះទេតែខ្លាចមានមន្ដ្រីនៅក្រោមឪវាទ មិនអនុវត្តតាម និងអាចថា ឃុបឃិតជាមួយជនទុច្ចរិតមួយចំនួនទទួលលាភសក្ការៈ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram