រថយន្តស៊េរីទំនើបម៉ាកសឺដេស បត់ចូលបុរីសាន់វ៉េ ទួលគោក មិនប្រយ័ត្ន ត្រូវបានបុរសម្នាក់ជិះម៉ូតមកបុកពេញទំហឹងបណ្ដាល ឲ្យរងរបួសយ៉ាងដំណំ

ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូមួយ គ្រឿង មិនប្រយ័ត្ន ក៍ជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកសឺដេស បត់ចូលបុរីសាន់វ៉េ ទួលគោក ចំពីចំហៀងផ្នែកខាងក្រោយពេញទំហឹងបណ្ដាលឲ្យដួលបោកទៅថ្នល់រងរបួសបែកមុខបែកមាត់យ៉ាងដំណំ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង២០យប់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចមុខបុរីសាន់វ៉េ ទួលគោក តាមបណ្តផយផ្លូវ ៣៣៧ ស្ថិតក្នុងសង្កាត់បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុឃើញរថយន្តស៊េរីទំនើបម៉ាកសឺដេសG-550មួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-0911 ធ្វើដំណើរតាមបណ្តោយផ្លូវ ៣៣៧ ទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើ បានបត់ឆ្វេងដៃចូលក្នុងបូរី ខណៈបត់មិនទាន់បានចូលក្នុងបុរីផង ក៏មានបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់ស៊េរីឆ្នាំ ២០១៣ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BU-3995 ធ្វើដំណើរបញ្រ្ចាស់ទិសដៅគ្នាពីជើងទៅត្បូងចាប់ហ្វ្រាំងមិនទាន់ជ្រុលបុកពីចំហៀងរថយន្តផ្នែកខាងក្រោយខាងស្ដាំ ពេញទំហឹងបណ្ដាលឲ្យដួលបោកទៅនឹងថ្នល់រងរបួសបែកមុខបែកមាត់យ៉ាងដំណំ។ ក្រោយកើតហេតុភ្លាមៗភាគីទាំងសងខាងបានសម្របសម្រួលគ្នានឹងព្រមព្រៀងយករថយន្តនឹងម៉ូតូទៅជួសជុលរៀនខ្លួន ចំណែករថយន្តបានបើកចូលក្នុងបូរីបាត់ ខណៈដែលសមត្ថកិច្ចមូលដ្ឋានចុះមកដល់រកតែធ្វើការសួរនាំបន្ទាន់ នៅតែភាគីខាងម៉ូតូ រួចបានប្រាប់ឲ្យទំនាក់ទំនងរកសាច់ញាតិដើម្បីមកយកត្រឡប់ទៅផ្ទះវិញ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram