ខ្សែប្រយុទ្ធអៀរឡង់ខាងជើង Magill ដកខ្លួនចេញពីព្រឹត្តិការណ៍ Euros ដោយសាររបួសជង្គង់
(ប៊ែលហ្វាស)៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអៀរឡង់ខាងជើង ផ្នែកនារី Simone Magill នឹងខកខានការប្រកួតដែលនៅសល់ ក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ Women’s European Championship បន្ទាប់ពីមានរបួសជង្គង់ធ្ងន់ធ្ងរ នៅក្នុងការប្រកួតបើកឆាកចាញ់ស្រ្តីន័រវេស។ នេះបើតាមការប្រកាសពី សមាគមបាល់ទាត់អៀរឡង់ខាងជើង ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២២។

Magill ដែលជាកីឡាការិនីអៀរឡង់ខាងជើងដែលត្រូវបានប្តូរចេញនៅនាទីទី៧៩ នៅក្នុងការប្រកួតចាញ់ន័រវេសក្នុងលទ្ធផលចាញ់ ៤-១ កាលពីថ្ងៃព្រហស្បតិ៍។
កីឡាការិនីវ័យ ២៧ឆ្នាំរូបនេះ បានស៊ុតបញ្ចូលទី ២១គ្រាប់ ក្នុងការបង្ហាញខ្លួន ៧០លើកសម្រាប់ក្រុមជម្រើសជាតិអៀរឡង់ខាងជើង៕


