ទុកម៉ូតូចូលម៉ាត 2005 ទិញសម្ភារៈមួយភ្លែត ចេញមកវិញត្រូវចោរលួចកាច់កយកទៅបាត់សួរអ្នកយាមឆ្លើយថាអត់ដឹង
ភ្នំពេញ: ពីរនាក់ប្ដីប្រពន្ធជិះម៉ូតូមួយគ្រឿងមកចូលម៉ាត 2500 មួយកន្លែង(យីហោ វណ្ណ នីតា)លក់សម្ភារៈគ្រប់ប្រភេទ នៅតាមបណ្ដោយផ្លូវហព័ន្ធរុស្ស៊ីចំណុចមុខវត្តទឹកថ្លា ស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ដើម្បីទិញសម្ភារៈ មួយចំនួនយកទៅប្រើប្រាស់

ស្រាប់តែចេញមកវិញត្រូវចោរកាច់កម៉ូតូយកទៅបាត់ជនរងគ្រោះ សួរអ្នកជាមឆ្លើយថាអត់ដឹង ចំណែកម្ចាស់ហាង មិនទទួលខុសត្រូវ។ហេតុការណ៍បង្កឲ្យមានការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង ១០និង២០ នាទីយប់ថ្ងៃទី ៧ ខែកក្កដាឆ្នាំ ២០២២។ ជនរងគ្រោះជាប្តីមានឈ្មោះ ជឹម វណ្ណរ៉ា ភេទប្រុស អាយុ ៣៣ ឆ្នាំមុខរបរដឹកម្ហូបតាមអនឡាញ ស្មាក់នៅម្តុំបូរី១០០ខ្នង ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ចំណែកស្ត្រីជាប្រពន្ធមិនស្គាល់អត្តសញ្ញាណ។ម៉ូតូដែលចោរលួចយកទៅបាត់ម៉ាកឌ្រីមសង់ ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1IX-1152។ បើតាមសម្តីជនរងគ្រោះជាប្តីបានប្រាប់ឲ្យដឹងថា មុនកើតហេតុរូបគាត់បានជិះម៉ូតូមួយគ្រឿងដឹកប្រពន្ធចេញពីកន្លែងស្នាក់នៅ ដើម្បីមកទិញសម្ភារៈ(ប្រភេទកូនជ្រូក)នៅម៉ាត 2500 កន្លែងកើតហេតុខាងលើ ចំណែកម៉ូតូបានទុកនៅមុខហាង និងបានចាក់សោរ ក ត្រឹមត្រូវដោយមិនបានបិទសន្ទះសោរនោះទេ អ្វីដែលចម្លែកនោះគឺអ្នកយាមមិនបានចាក់សោរឲ្យទេ ចំណែកម៉ូតូភ្ញៀវផ្សេងទៀតគឺអ្នកយាមចាក់សោឲ្យ។ប្រភពដដែលបានបន្តទៀតថា លុះចូលទិញសម្ភារៈរួចហើយ ក៍ចេញមកវិញស្រាប់តែម៉ូតូ ភ្លាមនោះរូបគាត់ក៏បានសួរទៅអ្នកយាម តែអ្នកយាមឆ្លើយមកវិញថាអត់ដឹងទេ បន្ទាប់មករូបគាត់ក៏បានទៅសួរម្ចាស់ហាងដើម្បីឲ្យជួយឆែកកាមេរ៉ាសុវត្ថិភាពមើល តែម្ចាស់ហាងបានប្រាប់មកវិញថា កាមេរ៉ាសុវត្ថិភាពរបស់គាត់ខូចមួយអាទិត្យទៅហើយ ចំណែករូបគាត់ជារងគ្រោះមិនអស់ចិត្ត និងមានការសង្ស័យ ក៏បានពិនិត្យទៅលើកាំម៉ារ៉ាសុវត្ថិភាព ដែលមានចំនួន ៧ ទៅ ៧ កាមេរ៉ា ដោយមានភ្លើងជាសញ្ញា បញ្ជាក់ថាកាមេរ៉ាមិនខូចទេ។បន្ទាប់មកម្ចាស់ហាងបានឲ្យកូនចៅបិទទ្វារហាងភ្លាមៗ។ក្រោយមកបង្កមានការភ្ញាក់ផ្អើល ដល់កម្លាំងសមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យកន្លែងកើតហេតុរួចក៏បាននាំជនរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលទឹកថ្លា រង់ចាំធ្វើការស្រាវជ្រាវបន្ត៕




