រដ្ឋបាលខេត្តព្រះវិហារ បិទខ្ទប់ និងកំណត់ផ្នែកខាងកើត នៃភូមិគូលែនជើងជាតំបន់ «ក្រហម» និង ផ្នែកខាងលិច នៃភូមិគូលែនជើង ជាតំបន់ «លឿងទុំ» ក្នុងឃុំគូលែន ស្រុកគូលែន

(ព្រះវិហារ)៖ លោក ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីសម្រេចធ្វើការបិទខ្ទប់ និងកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជាតំបន់ «ក្រហម» និងកំណត់ផ្នែកខាងលិចនៃភូមិគូលែនជើង ជាតំបន់«លឿងទុំ» ស្ថិតក្នុងភូមិគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។
យោងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ ដែលអង្គភាពព័ត៌មាន CPNS News ទទួលបានៗបញ្ជាក់ថា ត្រូវបានបិទខ្ទប់ភូមិសាស្ត្រដែលមានការឆ្លងរាលដាលជំងឺកូវីដ១៩ ជាបណ្តោះអាសន្នរយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ (delta) នៅក្នុងភូមិសាស្ត្រភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន ខេត្តព្រះវិហារ។ ក្នុងនោះមានការកំណត់ផ្នែកខាងកើតនៃភូមិគូលែនជើងជាតំបន់ «ក្រហម» និងផ្នែកខាងលិចនៃភូមិគូលែនជើងជាតំបន់ «លឿងទុំ»៕
ខាងក្រោមជាសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តព្រះវិហារ៖

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram