កីឡាប្រដាល់សេរីជើងខ្លាំង មុត ខ្លឹមខ្មៅ ជួបទុក្ខដោយសារកូនតូចទាំង២នាក់កើតជំងឺគ្រុនឈាម និងខ្វះខាតជីវភាពយ៉ាងខ្លាំង….
(ខេត្ដកំពង់ឆ្នាំង)៖ មុត ខ្លឹមខ្មៅ អាយុ២៧ឆ្នាំ ជាកីឡាករប្រដាល់ម្នាក់ ដែលមានថ្វីដៃខ្លាំងពូកែ នៅក្នុងព្រះរាជាណាចក្រកម្ពុជា មានស្រុកកំណើតនៅឯស្រុកបវេល ខេត្តបាត់ដំបង ហើយបច្ចុប្បន្នលោក បានមករស់នៅជាមួយនឹងភរិយា ព្រមទាំងកូនប្រុសស្រីពីរនាក់របស់លោក ក្នុងភូមិស្ពករាជ្យ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
នៅល្ងាចថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ មុត ខ្លឹមខ្មៅ បានរៀបរាប់ឲ្យដឹងថា កាលពីថ្ងៃអាទិត្យទី១៤ ខែមិថុនា កន្លងទៅនេះ លោកត្រូវបានឡើងប្រកួតប្រដាល់នៅលើសង្វៀន របស់ស្ថានីយទូរទស្សន៍ ភីអិនអិន (PNN) នៅវេលាម៉ោង១២ និង០០នាទីថ្ងៃត្រង់។
តែអ្វីដែលបានធ្វើឲ្យរូបលោកក្តុកក្តួល នៅក្នុងអារម្មណ៍របស់លោកនោះ គឺនៅមុនពេលប្រកួត៥នាទី លោកបានទទួលដំណឹងពីភរិយារបស់លោក ដែលកំពុងនៅថែទាំជំងឺកូនទាំងពីរនាក់ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង និងបានឃើញរូបភាពកូនរបស់លោក ដែលប្រពន្ធលោកបានឆាតរូបកូនទាំងពីរនាក់ ដែលកំពុងតែមានអាការប្រកាច់ស្លឈាមដោយជំងឺគ្រុនឈាម នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
ពេលនោះហើយបានធ្វើឲ្យអារម្មណ៍របស់លោកពុំនឹងហ្ន វិលវល់ ដោយធ្វើឲ្យលោកមានអាការៈទន់ដៃទន់ជើងស្ទើរតែដោះហ្កង់ចេញពីរដៃ ហើយឡើងជិះរថយន្តតាក់ស៊ី ទៅមើលកូននៅឯមន្ទីរពេទ្យ ខេត្តកំពង់ឆ្នាំងភ្លាមៗ ដោយបោះបង់ការប្រកួតនេះចោល។
ហើយក៏មានចិត្តមួយបានមកដាស់សតិរបស់លោក ឲ្យមានការប្រឹងប្រែង រឹងប៉ឹង និងអត់ធ្មត់ ទប់អារម្មណ៍ ដោយទុកកូននៅមួយឡែកសិន ហើយត្រូវតែឡើងវាយជាមួយគូប្រកួតដើម្បីដណ្ដើមយកជ័យជម្នះ ប្តូរយកប្រាក់ទៅមើលជំងឺកូននៅឯមន្ទីរពេទ្យ។
ដោយសារតែកូនទាំងពីរ ដែលជាទីស្រឡាញ់ស្មើជីវិតនេះហើយ ទើបធ្វើឲ្យលោកទទួលបានជ័យជម្នះពីគូរប្រកួតនៅទឹកទី២ រហូតទទួលបាននូវប្រាក់ឧបត្ថម្ភបន្ថែម នៅក្នុងលក្ខខណ្ឌការប្រកួត ដែលធ្វើឲ្យគូប្រកួតបោះបង់ការប្រកួតនៅទឹកទី២ នឹងទទួលបានប្រាក់ឧបត្ថម្ភបន្ថែមចំនួន១០០ដុល្លារដូច្នេះក្នុងថ្ងៃប្រកួត លោកទទួលបានប្រាក់សរុប៥០០ដុល្លារ។
បន្ទាប់ពីចប់ការ ប្រកួតភ្លាមលោកក៏បានម្នីម្នា ឡើងរថយន្តតាក់ស៊ីមកមើលកូនទាំងយប់



