ករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលឲ្យប្រុសស្រី 02នាក់ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុ….
ខេត្តកំពង់ឆ្នាំង៖ផ្សាយថ្ងៃទី17ខែមិថុនាឆ្នាំ2020ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ5 ចន្លោះបង្គោលគីឡូម៉ែត្រលេខ(88-87) ត្រង់ចំណុចមុខធនាគារ(ABA)ស្ថិតក្នុងភូមិទួល ក្រឡាញ់សង្កាត់/ក្រុងកំពង់ឆ្នាំងកាលពីយប់ថ្ងៃទី16/6/20 វេលាម៉ោង 21:30នាទី រវាងរថយន្តនឹងម៉ូតូ ក្នុងដំណើរ (ច្រាស់ទិស)គ្នា ពីជើងទៅត្បូងនឹងពីទិសត្បូងទៅជើង ។
រថយន្តធុនធំ(ដឹកទំនិញ) ម៉ាក(Kai)ពណ៍ខៀវ ពាក់ ផ្លាកលេខ ភ្នំពេញ 3C.2795 បើកបរ ពីទិសត្បូងទៅជើង។ ម៉ូតូ ម៉ាកហុងដា(គុប)ជ្រុងពណ៍ ទឹកខៀវ ប៊ិចចាស់ ពាក់ផ្លាកលេខ 1Z ភ្នំពេញ 0029បើកបរ ដោយឈ្មោះលឹម ប្រុស ភេទប្រុសអាយុ29ឆ្នាំមានឌុបអ្នកជិះពីក្រោយ01នាក់ឈ្មោះអ៊ុក សារីម ភេទស្រីអាយុ37ឆ្នាំ។ អ្នកបើកបរនឹងអ្នកជិះម៉ូតូទាំង02នាក់ មានទីលំនៅភូមិ បួរ ឃុំព្រៃរំដេង ស្រុកគិរីវង្ស ខេត្តតាកែវ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា ក្រោយកើតហេតុ រថយន្តក្រឡាប់ អ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ស្រមោល។ ស្លាប់អ្នកបើកបរនឹងអ្នកជិះម៉ូតូ 02នាក់ ស្រី01នាក់។ ខូចរថយន្ត 01គ្រឿងខូចស្រាល នឹង 01ម៉ូតូ 01គ្រឿងខូច ធ្ងន់ ។
ករណីនេះមន្ត្រីចរាចរណ៍សណ្តាប់ធ្នាប់ក្រុងកំពង់ឆ្នាំង ប្រមូលមធ្យោបាយវត្ថុតាងទាំង02 តាមនិតិវិធី បញ្ជូនទៅ ការិយាល័យ ចរាចរណ៍ផ្លូវគោក ខេត្ត ចំណែកសជនរងគ្រោះទាំង02នាក់ យកទៅតម្កល់ទុកនៅ វត្ត ខ្សាម ដើម្បីរង់ចាំក្រុមគ្រួសារសាច់ញាតិ មកទទួល
ធ្វើពិធីបុណ្យ តាមប្រពៃណី។



