លួចម៉ូតូ១យប់៦គ្រឿងកក្រេីកខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ​៖​ ម៉ូតូហុងដាឌ្រីមចំនួន៦គ្រឿងដែលផ្ញេីនៅកន្លែងទទួលបញ្ញេីមួយកន្លែងត្រូវបានជនសង្ស័យមួយក្រុមលួចយកទៅបាត់អស់គេចខ្លួនបាត់ដោយសុវត្តិភាពបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី៨​ ខែកញ្ញា​ ឆ្នាំ២០២២​ នៅភូមិទួលពង្រ​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ​ រាធានីភ្នំពេញ។ តាមប្រភពព័ត៌មានកន្លែងកេីតហេតុបានឱ្យដឹងថា​ ទីតាំងខាងលេីជាកន្លែងទទួលបញ្ញេីម៉ូតូ២៤ម៉ោងនឹងមានសន្តិសុខយាមត្រឹមត្រូវ​លុះមកដល់ព្រឹកកេីតហេតុស្រាប់តែម្ចាស់មកយកម៉ូតូក៏ស្រាប់តែបាត់ម៉ូតូទេីបបង្កការភ្ញាក់ផ្អេីលពិនិត្យមេីលដឹងថាបាត់ចំនួន៦គ្រឿងសុទ្ធតែម៉ាកហុងដាឌ្រីម។ ជុំវិញករណីខាងលេីគ្មាននរណាម្នាក់បញ្ជាក់ថាស្លាកលេខម៉ូតូប៉ុន្មានខ្លះនោះទេដោយម្ចាស់ទីតាំងចាក់សោរខាងក្រៅមិនអនុញាតិអោយអ្នកផ្សេងចេញចូលនោះទេទុកវេលាវាយតម្លៃនិងចរចារជាមួយម្ចាស់ម៉ូតូនៅខាងក្នុង។ ពលរដ្ឋកំពុងព្រួយបារម្មណ៍ក្នុងមូលដ្ឋានខណៈបទល្មេីសកំពុងកេីតឡេីងជារៀងរាល់ថ្ងៃ​ ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram