លួចថតប្រពន្ធគេកំពុងងូតទឹក ប្ដីគេឃើញទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច
ភ្នំពេញ: បុរសរោគចិត្តម្នាក់បានធ្វើសកម្មភាពយកទូរស័ព្ទដៃលួចថតប្រពន្ធគេកំពុងងូតទឹក ក្នុងបន្ទប់ទឹក ដែលនៅបន្ទប់ជាប់គ្នា ប្ដីគេឃើញទាន់ឃាត់ខ្លួនរួចប្រគល់ជូនសមត្ថកិច្ច។ ហេតុការណ៍ហួសចិត្តនិងបង្កឲ្យមានភ្ញាក់នេះកើតឡើងកាលពីវេលាម៉ោង ៨ និង ១០ នាទីយប់ថ្ងៃទី ២៦ ខែឧសភាឆ្នាំ ២០២២ នៅចំនុចបន្ទប់ជួលមួយកន្លែង ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

រាជធានីភ្នំពេញ។ ជនសង្ស័យ និងជនរងគ្រោះមិនស្គាល់អត្តសញ្ញាណនៅឡើយទេស្នាក់នៅបន្ទប់ជួលជាប់គ្នា នៅចំណុចកើតហេតុខាងលើ។ បើតាមសម្តីបុរសជាប្ដីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា មុនកើតហេតុប្រពន្ធរបស់គាត់បានចូលទៅងូតទឹក ក្នុងបន្ទប់ទឹក ដោយមិនបានបិទទ្វារបន្ទប់ទឹកនោះទេ ព្រោះអំពូលភ្លើងក្នុងបន្ទប់ទឹក បាន ដាច់ខ្សែភ្លើងដោយនៅក្នុងក្នុងទឹកងងឹត ហើយបានបើកភ្លើងនៅក្នុងបន្ទប់ ដើម្បីងាយស្រួលប្រពន្ធគាត់ងូតទឹក ហើយក៏បានបិទទ្វារបន្ទប់ធម្មតា លុះដល់ម៉ោងកើតហេតុខាងលើ ក៏ឃើញជនសង្ស័យកំពុងធ្វើសកម្មភាពយកទូរស័ព្ទដៃថតចេញពីប្រហោងជញ្ជាំងសម្រាប់ចោះដាក់ ទបង្ហូរទឹកដោយមានការសង្ស័យរូបគាត់បានទៅសួរនាំទៅលើជនសង្ស័យហើយក៏បានសុំទូរស័ព្ទឆែកមើលក៍ឃើញរូបភាពវីដេអូជាច្រើនប្លង់ ដែលជនសង្ស័យបានលួចថតប្រពន្ធគាត់ មិនដឹងថារយ:ពេលប៉ុន្មានថ្ងៃកន្លងមកហើយនោះទេ ដោយរូបភាពនៅក្នុងទូរសព្ទដៃច្រើនណាស់ បន្ទាប់មកក៏មានការឆោឡោនិងភ្ញាក់ដល់ប្រជាពលរដ្ឋដែលស្នាក់នៅក្បែរគ្នា រួចក៏នាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាម។ បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាងដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់។ចំណែកជនរងគ្រោះក៏បានដាក់ពាក្យបណ្ដឹងផងដែរ៕












