Cristiano Ronaldo ថា Glazers មិនខ្វាយខ្វល់អំពីក្លិប Manchester United នោះទេ

(មេនឆេស្ទឺ)៖ ខ្សែប្រយុទ្ធក្លិប Manchester United កីឡាករ Cristiano Ronaldo បានលើកឡើងថា គ្រួសារ Glazer ដែលជាម្ចាស់ក្លិប មិនខ្វាយខ្វល់អំពីក្លិប នៅលើផ្នែកកីឡានោះទេ, នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

Ronaldo បានស្ថិតនៅទំព័រមុខ បន្ទាប់ពីបានប្រាប់ទូរទស្សន៍ Talk TV ថា លោកមានអារម្មណ៍ថា «ត្រូវបានក្បត់» ដោយក្លិប, ហើយផ្នែកមួយទៀត នៃកិច្ចសម្ភាសន៍នោះ បានចេញផ្សាយនៅយប់ថ្ងៃចន្ទ។
«Manchester គឺជាក្លិបទីផ្សារ, ពួកគេទទួលបានប្រាក់ ពីទីផ្សារ», នេះបើតាមសម្តីខ្សែប្រយុទ្ធ។ «វានឹងពិបាក សម្រាប់ Manchester ក្នុងការក្លាយជាក្លិបកំពូល នៃការប្រកួត ក្នុងរយៈពេល២ឬ៣ឆ្នាំខាងមុខ»។
ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ វ័យ៣៧ឆ្នាំ ដែលបានស៊ុតបញ្ចូលទីត្រឹមតែ១គ្រាប់ប៉ុណ្ណោះ ក្នុងលីគ Premier League នៅរដូវកាលនេះ បានលើកឡើងថា «ម្ចាស់ក្លិប Glazers ពួកគេមិនខ្វល់អំពីក្លិប និងកីឡាអាជីពនោះទេ»។
Ronaldo បានបន្ថែមថា លោកមិនធ្លាប់បានជួបគ្រួសារ Glazers ដែលបានគ្រប់គ្រងក្លិប ក្នុងឆ្នាំ២០០៥នោះទេ។
សូមជម្រាបថា Manchester United មិនទាន់បានដណ្តើមពានរង្វាន់ណាមួយ នៅឡើយនោះទេ ចាប់តាំងពីឈ្នះពានរង្វាន់ Europa League ក្នុងឆ្នាំ២០១៧ ហើយអ្នកគាំទ្រ មានការតវ៉ាជាច្រើន ប្រឆាំងនឹងដំណើរការដឹកនាំរបស់គ្រួសារ Glazer៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram