រថយន្តដឹកដីមួយគ្រឿងត្រូវរថភ្លើងបុក ក្រឡាប់ផ្ងារជើងនៅខណ្ឌកំបូល !!!

ភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបានក្រឡាប់រងការខូចខាត ខណៈបើកបរមិនប្រយត្ន័ មិនលឺសំឡេងស៊ីផ្លេរបស់រថភ្លើង ត្រូវរថភ្លើងបុកពេញទំហឹងតែម្តង ទាំងដែលគ្មានបារាស់ហាមឃាត់ ។

ហេតុការណ៍នេះបានកើតឡើងកាល៨និង៥នាទីព្រឹក ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ ក្នុងភូមិតាពូង សង្កាត់ស្នោ រ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកេីតហេតុរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ3B-6712 បើកបរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន លុះដល់ចំណុចកើតហេតុ ខណៈកំពុងបើករថយន្តឆ្លងកាត់ផ្លូវដែក មិនលឺសំឡេងស៊ីផ្លេរបស់រថភ្លើង ហើយក៏គ្មានបារាស់ហាមឃាត់ផងនោះ ក៏ត្រូវបានរថភ្លើង បេីកបរក្នុងទិសដៅពីលិចទៅកើតពីខេត្តបាត់ដំបងចូលក្រុងភ្នំពេញ បុកចំពីក្រោយចំហៀងខាងស្ដាំ បណ្ដាលឲ្យក្រឡាប់តែម្ដង សំណាងល្អមិនបានបណ្ដាលឲ្យមានអ្នករបួសនោះទេ ។

បន្ទាប់មករថភ្លើងក៏បន្តដំណើរទៅមុខបាត់ ។ រីឯរថយន្តត្រូវបាន នគរបាលចរាចរណ៍ខណ្ឌកំបូល យកទៅរក្សាទុករង់ចាំការដោះស្រាយនៅពេលក្រោយ តាមច្បាប់បន្តទៀត ៕

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram