កំលាំងការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ…..
វេលាម៉ោង១៣និង៣០នាទី ថ្ងៃទី១១/មិថុនា/២០២០
កំលាំងការិយាល័យបទល្មើសគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ និងដោយមានការសម្របសម្រួលនិតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានចុះបង្ក្រាបមុខសញ្ញា រក្សាទុកនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅចំនុចភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ខេត្តតាកែវ
ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់។៊
១.ឈ្មោះខន តុលាភេទប្រុសអាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់(រក្សាទុកនិងប្រើប្រាស់ថ្នាំញៀន)
២.ឈ្មោះ ងួន ទិនអាយុ២៧ឆ្នាំមុខរបរកម្មករសំណង់រស់នៅភូមិត្រពាំងស្រង៉ែ ឃុំជាងទង ស្រុកត្រាំកក់ (ប្រើប្រាស់ថ្នាំញៀន)
៣.ឈ្មោះស្ងួន ចំរើន ហៅតឿ ភេទប្រុសអាយុ២៨ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ (ប្រើប្រាស់ថ្នាំញៀន)(ចាប់នៅផ្ទះសំណាក់ថ្មស3)
៤.ឈ្មោះជា សុផារ៉ា ភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិក្ងោកពង ឃុំពពេល ស្រុកត្រាំកក់(ប្រើប្រាស់ថ្នាំញៀន) (ចាប់នៅផ្ទះសំណាក់ថ្មស3)
*លទ្ធផលដកហូតវត្ថុតាងរួមមាន:
១.ម៉្សៅក្រាមសថ្លាចំនួន២៣កញ្ចប់ទំងន់៥.៥៦ក្រាមថ្លឹងទាំងសំបកថង់
២.ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១
៣.ទូរស័ព្ទចំនួន០៤គ្រឿង
៤.កាំភ្លើងកែច្នៃបាញ់គ្រាប់កង់ចំនួន០១
៥.សំភារះវេចខ្ចប់និងសំភារះសេពថ្នាំមួយចំនួន ។
បច្ចុប្បន្ន.ជនសង្ស័យនិងវត្ថុងតាងត្រូវបានការិយាលយ័ ជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ត។

