សម្ដេចក្រឡាហោម ស ខេង ថ្វាយសារថ្វាយព្រះពរ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ក្នុងឱកាសគម្រប់ ៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា
នៅព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថ្វាយសារ ថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាស គម្រប់៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា។
ក្នុងឱកាសដ៏ឧត្តុង ឧត្តម នៃព្រះរាជពិធីចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះរាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល គម្រប់៨៤ព្រះវស្សា យាងចូល ៨៥ព្រះវស្សា សម្តេចក្រឡាហោម ស ខេង តាំងនាមថ្នាក់ដឹកនាំ មន្ត្រី រាជការស៊ីវិល និងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ សូមព្រះរាជានុញ្ញាត អំណរសាទរ ក្នុងមនោសញ្ចេតនាសោមនស្សរីករាយ ជាអនេកប្បការ ថ្វាយ សម្តេចព្រះមហាក្សត្រី វររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត៕


