អគ្គិភ័យឆេះបន្ទប់ជួលប្រជាពលរដ្ឋជាច្រេីនបន្ទប់ នៅខណ្ឌសែនសុខ

( ភ្នំពេញ ) ៖ អគ្គិភ័យមួយបានឆេះបន្ទប់ជួលប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅចំនួន៤បន្ទប់ជាប់ៗគ្នាអស់ស្ទេីទាំងស្រុង នៅតាមបណ្ដោយផ្លូវ១០៣ ភូមិត្រពាំង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កេីតឡេីងនៅវេលាម៉ោង៣នឹង២០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២។
បេីតាមការបញ្ជក់ពីប្រជាពលរដ្ឋប្រាប់ភ្នាក់ងារ CPNS NEWSផ្សាយផ្ទាល់ឱ្យដឹងថាមុនពេលកេីតហេតុ នៅម៉ោង៣នឹង២០នាទីទាភ្លឺ ស្រាប់តែឃេីញអណ្ដាតភ្លេីងឆេះចេញពីបន្ទប់មួយ ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានក៏ចុះមកដល់ រយះពេល១០នាទីក្រោយមកភ្លេីងក៏ឆេះយ៉ាងសន្ធោសន្ធៅនិងបានរៀលដាលដល់បន្ទប់ជិតខាងបន្ថែមទៀត បន្ទាប់មកក៏រថយន្តពន្លត់អគ្គិភ័យបានមកដល់ធ្វេីការបាញ់អន្តរាគមន៍ដេីម្បីជួយសង្រ្គោះបាញ់ពន្លត់ទៅលេីគ្រោះអគ្គីភ័យដែលឆាប់ឆេះ។
សំភារៈនៅក្នុងបន្ទប់ទាំង៤បន្ទប់ត្រូវបានអគ្គិភ័យឆេះស្ទេីតែស្រុងទៅហេីយ ពុំមានមនុស្សរងរបួសនោះទេ។ សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ ប្រេីរថយន្តពន្លត់អគ្គិភ័យ ចំនួន៦គ្រឿង មានដូចជា រថយន្តពន្លត់អគ្គិភ័យនៃការិយាល័យពន្លត់អគ្គីភ័យចំនួន ៦គ្រឿង ទេីបរលត់ទាំងស្រុងទៅវិញ នៅវេលាម៉ោង៤ទាបភ្លឺថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២។

Leave a Reply

Your email address will not be published.

Facebook
Twitter
Telegram